Close

លោក Trump ហៅអ្នកកាសែតស្រីម្នាក់ថាជា «មេជ្រូក»

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ព័ត៌មានអន្តរជាតិ
លោក Trump ហៅអ្នកកាសែតស្រីម្នាក់ថាជា «មេជ្រូក» លោក Trump ហៅអ្នកកាសែតស្រីម្នាក់ថាជា «មេជ្រូក»

អាមេរិក៖ លោក Donald Trump កាលពីថ្ងៃអង្គារបានវាយប្រហារអ្នកយកព័ត៌មានស្រី្តម្នាក់របស់សារព័ត៌មាន Bloomberg គឺលោកស្រី Catherine Lucey ដោយបានហៅស្រ្តីរូបនោះថាជា «មេជ្រូក» បន្ទាប់ពីនាងបានសួរសំណួរទាក់ទងនឹងជនល្មើសផ្លូវភេទ Jeffrey Epstein ដែលត្រូវបានកាត់ទោស។

លោក ត្រាំ បាននិយាយទៅកាន់លោកស្រី Lucey កាលពីថ្ងៃសុក្រថា «បិទមាត់! បិទមាត់! មេជ្រូក» ដោយចង្អុលម្រាមដៃរបស់គាត់ទៅនាង បន្ទាប់ពីនាងបានសួរគាត់ថាហេតុអ្វីបានជាលោក Trump មិនចេញផ្សាយសម្ភារៈអំពីជនល្មើសផ្លូវភេទ Jeffrey Epstein ដែលត្រូវបានរងនូវភាពអាម៉ាស់ “ប្រសិនបើគ្មានអ្វីដែលចោទប្រកាន់នៅក្នុងឯកសារនោះទេ។

 

លោក Trump ហៅអ្នកកាសែតស្រីម្នាក់ថាជា «មេជ្រូក»

ទាក់ទិននឹងបញ្ហានេះ អ្នកកាសែត CNN លោក Jake Tapper បានហៅការអត្ថាធិប្បាយរបស់ លោក Trump នេះ ថា «ឆ្កួតៗ» និង«គួរឲ្យស្អប់ខ្ពើម និងមិនអាចទទួលយកបានទាំងស្រុងទេ »៕