Close

ក្រុមហ៊ុនវីរៈប៊ុនថាំ ចាប់ផ្តើមប្រមូលទិញស្រូវជាង ៣ ម៉ឺនតោន ក្នុងតម្លៃ ៩៥០៛/គីឡូក្រាម ពីសហគមន៍កសិកម្មទំនើប

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ
ក្រុមហ៊ុនវីរៈប៊ុនថាំ ចាប់ផ្តើមប្រមូលទិញស្រូវជាង ៣ ម៉ឺនតោន ក្នុងតម្លៃ ៩៥០៛/គីឡូក្រាម ពីសហគមន៍កសិកម្មទំនើប ក្រុមហ៊ុនវីរៈប៊ុនថាំ ចាប់ផ្តើមប្រមូលទិញស្រូវជាង ៣ ម៉ឺនតោន ក្នុងតម្លៃ ៩៥០៛/គីឡូក្រាម ពីសហគមន៍កសិកម្មទំនើប

ភ្នំពេញ៖ ក្រុមហ៊ុនវីរៈប៊ុនថាំ ចាប់ផ្តើមប្រមូលទិញស្រូវស្រង៉ែស្រាលជាង ៣មុឺនតោន ក្នុងតម្លៃ៩៥០៛/គីឡូក្រាម ពីសហគមន៍កសិកម្មទំនើបនៅក្នុងខេត្តបាត់ដំបង តាមកិច្ចសន្យា។ នេះបើតាមលោក ឃឹម ហ្វីណង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥។

លោក ឃឹម ហ្វីណង់បញ្ជាក់ថា មានបងប្អូនកសិករប្រមាណ២០០០គ្រួសារនៅក្នុងខេត្តបាត់ដំបងនិងបន្ទាយមានជ័យ ដែលជាសមាជិកនៃសហគមន៍កសិកម្មទំនើបចំនួន៦ បានចុះកិច្ចព្រមព្រៀងធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុនវីរៈប៊ុនថាំ ក្រោមការសម្របសម្រួលនៃក្រសួងកសិកម្ម ជាមួយនឹងការតភ្ជាប់ទីផ្សារនិងការធានាតម្លៃសមរម្យទុកជាមុន។

លោកបន្ថែមថា កសិករជាសមាជិកទាំងអស់ក៏ទទួលបានការគាំទ្រខាងផ្នែកដើមទុន បច្ចេកទេស និងការកាត់បន្ថយចំណាយលើថ្លៃជីថ្នាំផងដែរ។

ក្រុមហ៊ុនវីរៈប៊ុនថាំ ចាប់ផ្តើមប្រមូលទិញស្រូវជាង៣ ម៉ឺនតោន ក្នុងតម្លៃ៩៥០៛/គីឡូក្រាម ពីសហគមន៍កសិកម្មទំនើប

ក្រុមហ៊ុនវីរៈប៊ុនថាំ បានចុះកិច្ចសន្យាទិញស្រូវស្រង៉ែជាង ៣ ម៉ឺនតោន ពីសហគមន៍កសិកម្មទំនើបចំនួន ៦ នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ក្នុងតម្លៃចន្លោះពី ៩៥០៛-១០៥០៛ ក្នុងមួយគីឡូក្រាម។

សហគមន៍កសិកម្មទំនើបចំនួន ៦ ដែលត្រូវបានចុះហត្ថលេខានាពេលនេះ មានសហគមន៍កសិកម្មទំនើប នៅខេត្តបាត់ដំបងចំនួន ៥ និងសហគមន៍កសិកម្មទំនើប នៅខេ្តបន្ទាយមានជ័យចំនួន ១ ផងដែរ។

ការចុះកិច្ចសន្យានេះ គឺជាផ្នែកមួយនៃអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុនវីរៈប៊ុនថាំ និងក្រសួងកសិកម្ម កាលពីពេលថ្មីៗនេះ ដោយបានឯកភាពគ្នា ដើម្បីក្រុមហ៊ុនវីរៈប៊ុនថាំ ប្រមូលទិញស្រូវស្រង៉ែ ចំនួន ២ ម៉ឺនតោន ពីសហគមន៍កសិកម្មទំនើប ហើយបច្ចុប្បន្ននេះក្រសួងបានប្រមូលសហគមន៍ បើគិតជាតួរលេខរួម មានសមាជិកប្រមាណ ១២០០ គ្រួសារ លើផ្ទៃដីទំហំ ១ ១៣៨ហិកតា ដោយរយៈពេលនៃការអនុវត្តកិច្ចសន្យាចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។

ក្រុមហ៊ុនវីរៈប៊ុនថាំ ចាប់ផ្តើមប្រមូលទិញស្រូវជាង៣ ម៉ឺនតោន ក្នុងតម្លៃ៩៥០៛/គីឡូក្រាម ពីសហគមន៍កសិកម្មទំនើប

ចំពោះកិច្ចសន្យានេះ គឺជាស្រូវស្រង៉ែស្រាល ដែលទិញស្រូវសើមចេញពីទីវាល ក្នុងតម្លៃចន្លោះពី ៩៥០៛-១០៥០៛ ក្នុងមួយគីឡូក្រាម ដែលនេះជាតម្លៃមួយដែលមានលក្ខណៈល្អប្រសើរ សមស្រប ផ្តល់ប្រាក់ចំពេញទៅដល់ប្រជាកសិករ។

ទន្ទឹមនេះ លោកឧកញ៉ា ស៊ូ វីរៈ ក៏បានបញ្ជាក់ដែរថា មូលហេតុដែលក្រុមហ៊ុន វីរៈប៊ុនថាំ ចាប់ដៃគូរជាសហគមន៍កសិកម្មទំនើបដោយសារតែមានការធានាច្បាស់លាស់ក្នុងការផ្គត់ផ្គង់ ព្រោះច្បាស់ណាស់ថា កន្លងមកយើងមិនមានសហគមន៍កសិកម្មទំនើប គឺពិបាកនៅក្នុងការចុះកុងត្រាជាមួយអតិថនរបស់យើងក្នុងទំហំមួយដែលធំ។

លោកឧកញ៉ាបន្ថែមថា ដូច្នេះ ជាមួយនិងការធានាបាននូវគុណភាព និងតម្លៃ ជាមួយនិងសហគមន៍កសិកម្មទំនើបទើបអាចធ្វើទៅបាន មិនតែប៉ុណ្ណោះ ក្រុមហ៊ុន ក៏ចង់ចូលរួមជាមួយក្រសួងកសិកម្ម ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីជួយដល់កសិករកម្ពុជា ឱ្យពួកគាត់មានភាពច្បាស់លាស់នៅក្នុងការផលិតស្រូវមកមានអ្នកទិញ និងទទួលបានប្រាក់ចំណូលពីការធ្វើកសិកម្ម៕

ក្រុមហ៊ុនវីរៈប៊ុនថាំ ចាប់ផ្តើមប្រមូលទិញស្រូវជាង៣ ម៉ឺនតោន ក្នុងតម្លៃ៩៥០៛/គីឡូក្រាម ពីសហគមន៍កសិកម្មទំនើប