Close

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ទទួលអំណោយដែលសរុបជាទឹកប្រាក់ស្មើនឹង ១ម៉ឺនដុល្លារ ជាលើកទី២ ពី លោកស្រី Sophea Bőttcher និងស្វាមី

ដោយ៖ Chhan Sreyka ​​ | 10 ម៉ោងមុន ព័ត៌មានជាតិ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ទទួលអំណោយដែលសរុបជាទឹកប្រាក់ស្មើនឹង ១ម៉ឺនដុល្លារ ជាលើកទី២ ពី លោកស្រី Sophea Bőttcher និងស្វាមី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ទទួលអំណោយដែលសរុបជាទឹកប្រាក់ស្មើនឹង ១ម៉ឺនដុល្លារ ជាលើកទី២ ពី លោកស្រី Sophea Bőttcher និងស្វាមី

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃ២៩ ខែតុលា ឆ្នាំ២០២៥ បានបន្តទទួលអំណោយសប្បុរស ជាស្បៀងអាហារ, សម្ភារ រួមទាំងគ្រឿងឧបភោគ បរិភោគជាច្រើន ដែលសរុបជាទឹកប្រាក់ស្មើនឹង១ម៉ឺនដុល្លារ ជាលើកទី២ ពីលោកស្រី Sophea Bőttcher និងស្វាមី Udo Bőttcher រួមទាំងអ្នកម្តាយ អរុណនារី ដែលជាសប្បុរសជនមកពីប្រទេសអាល្លឺម៉ង់ ។

បើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អំណោយទាំងអស់នេះ ដើម្បីទុកសម្រាប់ត្រៀមយកទៅចែកជូនបន្ត ដល់វីរកងទ័ពជួរមុខ នៅតាមខ្សែបន្ទាត់ព្រំដែន ដែលកំពុងឈរជើងយ៉ាងរឹងមាំក្នុងការការពារដែនអធិបតេយ្យភាពទឹកដីកម្ពុជា ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទទទួលអំណោយដែលសរុបជាទឹកប្រាក់ស្មើនឹង១ម៉ឺនដុល្លារ ជាលើកទី២ពី លោកស្រី Sophea Bőttcher និងស្វាមី

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងកោតសរសើរខ្ពស់ ចំពោះទឹកចិត្តសប្បុរសរបស់ក្រុមគ្រួសារសប្បុរសជនខាងលើ ដោយចាត់ទុកថា សកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់បំផុតជាមួយមាតុភូមិជាតិកម្ពុជា នឹងបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីទំហំទឹកចិត្តគាំទ្រចំពោះប្រជាពលរដ្ឋកម្ពុជាក៏ដូចជាវីរកងទ័ព។

ក្នុងឱកាសដដែលនេះ ឯកឧត្តមស្នងការ ក៏សូមថ្លែងអំណរគុណដល់សប្បុរសជននានាកន្លងមកផងដែរ ដែលបានចូលរួមឧបត្ថម្ភសម្ភារ និងស្បៀងអាហារជាច្រើនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបន្តបន្ទាប់ សម្រាប់ជូនបន្តទៅកាន់វីរកងទ័ព ដោយសកម្មភាពទាំងនេះ បានបង្ហាញឱ្យឃើញថា ខ្មែរចេះរួបរួមគ្នា ចេះសាមគ្គីគ្នា ពិសេសចង់ឱ្យប្រទេសជាតិមានសន្តិភាពពេញលេញ ៕

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទទទួលអំណោយដែលសរុបជាទឹកប្រាក់ស្មើនឹង១ម៉ឺនដុល្លារ ជាលើកទី២ពី លោកស្រី Sophea Bőttcher និងស្វាមី