Close

លោក ឆាំង យុ៖ រដ្ឋបាលលោក ត្រាំ ស័ក្តិសមក្នុងការស្វែងរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 10:09 am ព័ត៌មានជាតិ
លោក ឆាំង យុ៖ រដ្ឋបាលលោក ត្រាំ ស័ក្តិសមក្នុងការស្វែងរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ លោក ឆាំង យុ៖ រដ្ឋបាលលោក ត្រាំ ស័ក្តិសមក្នុងការស្វែងរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ហៅកាត់ថា៖ អាស៊ាន) មានតម្រូវការធ្វើឲ្យទំនាក់ទំនងកាន់តែទូលាយ និងប្រសើរជាងមុន ជាមួយសហរដ្ឋអាមេរិក មិនត្រឹមតែបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច និងភាពចម្រុងចម្រើននៅក្នុងតំបន់តែប៉ុណ្ណោះទេ រួមទាំងបុព្វហេតុសន្តិភាព និងស្ថិរភាពយូរអង្វែងទៀតផង។ នេះ បើតាម លោក ឆាំង យុ
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងសំណេររបស់លោក ក្រោមចំណងជើងថា «លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក្នុងដំណើរស្វែងរកសន្តិភាព សម្រាប់ប្រទេសកម្ពុជា និងប្រទេសថៃ » នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ ។

លោក ឆាំង យុ៖ រដ្ឋបាលលោកត្រាំ ស័ក្តិសមក្នុងការស្វែងរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ

បើតាមលោក ឆាំង យុ បច្ចុប្បន្ននេះ គ្មានកាលៈទេសៈណាមួយដែលប្រសើរជាងកាលៈទេសៈនេះទេ ចំពោះរដ្ឋាភិបាលប្រទេស ម៉ាឡេស៊ី ក្នុងការសម្របសម្រួលជាមួយសមាជិកអាស៊ានដទៃទៀត ដើម្បីអញ្ជើញលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ជាផ្លូវការ ជាអធិបតីក្នុងកិច្ចប្រជុំអាស៊ានដែលនឹងប្រារព្ធធ្វើចាប់ពីថ្ងៃទី២៦ ដល់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នឹងក្នុងឋានៈជាប្រធានដឹកនាំការចរចារស្វែងរកសន្តិភាព រវាងប្រទេសកម្ពុជា និងប្រទេសថៃ។

តួនាទីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅឯសន្និសីទនេះ មានសារសំខាន់ចាំបាច់ ដោយហេតុផលបីយ៉ាង។ ហេតុផលទីមួយ គឺរដ្ឋាបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ស័ក្តិសមក្នុងការទទួលស្គាល់ថា ជាអ្នកផ្តួចផ្តើមឱ្យមានដំណើរការស្វែងរកសន្តិភាព ដែលដំណើរការនេះបន្តរហូតមកដល់បច្ចុប្បន្ន ជុំវិញជម្លោះរវាងប្រទេសកម្ពុជា និងប្រទេសថៃ។

លោកប្រធានាធិបតី ដូណាល់ ត្រាំ ស័ក្តិសមក្នុងការទទួលស្គាល់ថាជាប្រធានាធិបតី ប្រកបដោយគុណសម្បត្តិក្នុងភាពជាអ្នកដឹកនាំរបស់លោក ជុំវិញបញ្ហាជម្លោះព្រំដែនដ៏ស្មុគស្មាញ ដែលកើតចេញពីការខ្វែងគំនិតគ្នាលើបន្ទាត់ព្រំដែនអស់កាលជាច្រើនសតវត្សរ៍នៃប្រទេសទាំងពីរ ហើយរដ្ឋាបាលរបស់លោក សមនឹងមានមោទនភាពដែលបានទប់ស្កាត់ជម្លោះដែលអាចឈានទៅដល់ការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំ និងការបាត់បង់ជីវិតមនុស្សអស់ជាច្រើននាក់ ដោយការអំពាវនាវឲ្យមានបទឈប់បាញ់។

លោក ឆាំង យុ៖ រដ្ឋបាលលោកត្រាំ ស័ក្តិសមក្នុងការស្វែងរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ

ហេតុផលទីពីរ គឺតួនាទីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅឯសន្និសីទនេះមានសារសំខាន់ ដោយការពិត សហរដ្ឋអាមេរិកគឺជាដៃគូ និងតួអង្គដ៏សំខាន់ចំពោះសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ក្នុងតំបន់ ហើយតួនាទីនេះធានាថា ដំណើរទស្សនកិច្ចកម្រិតខ្ពស់បែបនេះនឹងផ្តល់ផលចំណេញក្នុងការស្វែងរកផលប្រយោជន៍រួម និងឱកាសសម្រាប់ភាពជាដៃគូដែលស្របតាមគោលនយោបាយការបរទេសរបស់រដ្ឋបាលលោកប្រធានាធិបតី ត្រាំ ដែលតម្តល់ប្រយោជន៍សហរដ្ឋអាមេរិកជាអាទិភាពចម្បង។

ជាចុងក្រោយ អាស៊ាន ត្រូវចាប់ផ្តើមអនុវត្តនាពេលនេះតែម្តង ពីព្រោះថា សន្តិភាពនិងស្ថិរភាពក្នុងតំបន់នាពេលអនាគត កំពុងជួបប្រទះនឹងហានិភ័យ។ ប្រសិនបើមានគំនិតណាមួយដែលអាចស្វែងយល់បាន តាមរយៈវិបត្តិព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃ ជាការពិតតំបន់អាស៊ីអាគ្នេយ៍ត្រូវការតួនាទីរបស់សហរដ្ឋអាមេរិកជាចាំបាច់ ក្នុងការបន្តដើរតួនាទីជាអ្នកដឹកនាំ និងបន្តជួយរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់។

ទស្សនថ្មីសន្លាងរបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ស្តីអំពីបញ្ហាសន្តិសុខអន្តរជាតិ បានផ្តល់នូវឱកាសដ៏សំខាន់មួយ ក្នុងការកំណត់សាជាថ្មីអំពីតួនាទី និងយុទ្ធសាស្ត្ររបស់រដ្ឋបាលលោកប្រធានាធិបតី ត្រាំ ដែលអនុវត្តនៅក្នុងតំបន់។ យើងគួរតែអញ្ជើញ លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃនេះ ដើម្បីចាប់ផ្តើមពង្រីកកិច្ចពិភាក្សាដ៏សំខាន់ អំពីតួនាទីរបស់សហរដ្ឋអាមេរិកក្នុងតំបន់នាពេលអនាគត។

ខណៈដែលកិច្ចពិភាក្សានេះ មិនចាំបាច់កើតចេញពីវេទិកាសន្តិភាពណាមួយនោះ គឺប្រហែលជាគ្មានវិធីណាដែលប្រសើរជាងនេះទៀតទេ ក្នុងការផ្តល់វេទិកាដល់សហរដ្ឋអាមេរិក ចាប់ផ្តើមកិច្ចពិភាក្សា ក្រៅពីវេទិកាដំណើរការស្វែងរកសន្តិភាពនេះទេ៕