Close

កម្ពុជា រកចំណូលបាន ៣.៨៨ ពាន់លានដុល្លារ ពីការនាំចេញកសិផលក្នុងរយៈពេល 9 ខែដំបូង

ដោយ៖ Chhan Sreyka ​​ | 19 ម៉ោងមុន ព័ត៌មានជាតិ
កម្ពុជា រកចំណូលបាន ៣.៨៨ ពាន់លានដុល្លារ ពីការនាំចេញកសិផលក្នុងរយៈពេល 9 ខែដំបូង កម្ពុជា រកចំណូលបាន ៣.៨៨ ពាន់លានដុល្លារ ពីការនាំចេញកសិផលក្នុងរយៈពេល 9 ខែដំបូង

ភ្នំពេញ៖ របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កម្ពុជាបាននាំចេញកសិផលចំនួន ១១,១៣ លានតោនក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៥ កើនឡើង ៣០,៤ ភាគរយពីចំនួន ៨,៥៣ លានតោន ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះ បើតាមការចុះផ្សាយរបស់កាសែតXinhua នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៥នេះ ។

កាសែតបានស្រង់របាយការណ៍ដដែលបានបន្តថា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ រកបានប្រាក់ចំណូលសរុបចំនួន ៣.៨៨ ពាន់លានដុល្លារអាមេរិកពីការនាំចេញទំនិញទៅក្រៅប្រទេស និងតំបន់ចំនួន ៨៨ ក្នុងអំឡុងពេលខែមករាដល់ខែកញ្ញាឆ្នាំនេះ។

កម្ពុជារកចំណូលបាន ៣.៨៨ ពាន់លានដុល្លារពីការនាំចេញកសិផលក្នុងរយៈពេល 9 ខែដំបូង

បើតាមប្រភពដដែល មុខទំនិញកសិកម្មសំខាន់ៗសម្រាប់ការនាំចេញរួមមាន អង្ករ កៅស៊ូ ដំឡូងមី ស្វាយ ចេកលឿង ម្រេច គ្រាប់ស្វាយចន្ទី វែង ទុរេន និងពោត។ កសិកម្មគឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបួនដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បន្ថែមពីលើការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងការនាំចេញទំនិញធ្វើដំណើរ ទេសចរណ៍ និងសំណង់ និងអចលនទ្រព្យ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ មានប្រសាសន៍ថា ប្រទេសចិនគឺជាទីផ្សារដ៏ធំសម្រាប់ផលិតផលកម្ពុជា ជាពិសេសផលិតផលកសិកម្មដែលមានសក្តានុពល។

លោកបានប្រាប់ថា ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA)) ផលិតផលកម្ពុជាមួយចំនួន ជាពិសេសកសិផលគុណភាពខ្ពស់ដូចជា អង្ករ ចេកលឿង ស្វាយ ផ្លែវែង ម្រេច និងធុរេន ត្រូវបាននាំចេញទៅប្រទេសចិនជាមួយនឹងពន្ធអនុគ្រោះ៕

កម្ពុជារកចំណូលបាន ៣.៨៨ ពាន់លានដុល្លារពីការនាំចេញកសិផលក្នុងរយៈពេល 9 ខែដំបូង