Close

តំបន់សេដ្ឋកិច្ចពិសេស ១៣ នៅខេត្តស្វាយរៀង ដើរតួនាទីជាក្បាលម៉ាស៊ីនក្នុងការស្រូបយកវិនិយោគដ៏មានប្រសិទ្ធភាព

ដោយ៖ Chhan Sreyka ​​ | 17 ម៉ោងមុន ព័ត៌មានជាតិ
តំបន់សេដ្ឋកិច្ចពិសេស ១៣ នៅខេត្តស្វាយរៀង ដើរតួនាទីជាក្បាលម៉ាស៊ីនក្នុងការស្រូបយកវិនិយោគដ៏មានប្រសិទ្ធភាព តំបន់សេដ្ឋកិច្ចពិសេស ១៣ នៅខេត្តស្វាយរៀង ដើរតួនាទីជាក្បាលម៉ាស៊ីនក្នុងការស្រូបយកវិនិយោគដ៏មានប្រសិទ្ធភាព

ស្វាយរៀង៖ តំបន់សេដ្ឋកិច្ចពិសេស ១៣ ដែលកំពុងដំណើរការបច្ចុប្បន្ននៅខេត្តស្វាយរៀង បាននិងកំពុងអភិវឌ្ឍនិងបន្តរីកចម្រើនគួរជាទីកត់សម្គាល់ ជាពិសេស បានដើរតួនាទីជាក្បាលម៉ាស៊ីនក្នុងការស្រូបយកវិនិយោគដ៏មានប្រសិទ្ធភាព និងបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដោយសហការី នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ បានចុះពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសទាំង ១៣ នេះ នៅខេត្តស្វាយរៀង ក្នុងគោលបំណងក្តាប់យកព័ត៌មានវឌ្ឍនភាព និងបញ្ហាប្រឈមផ្សេងៗរបស់វិស័យឯកជន។

តំបន់សេដ្ឋកិច្ចពិសេស ១៣ នៅខេត្តស្វាយរៀងដើរតួនាទីជាក្បាលម៉ាស៊ីនក្នុងការស្រូបយកវិនិយោគដ៏មានប្រសិទ្ធភាព

តំបន់សេដ្ឋកិច្ចពិសេសមួយចំនួនកំពុងមមាញឹកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់រោងចក្រដែលនឹងចាប់ផ្តើមដំណើរការនៅពេលឆាប់ៗខាងមុខ ដោយមានតម្រូវការកម្មករនិយោជិតរាប់ពាន់កន្លែង ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសចំពោះបងប្អូន ដែលទេីបត្រឡប់ពីប្រទេសថៃ។

ជាមួយគ្នានោះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសថ្មីៗមួយចំនួន ដូចជាក្នុងតំបន់សេដ្ឋកិច្ចពិសេស ហ័រស៊ាង អុិនធេីណេសិនណល់ មានសហគ្រាសវិនិយោគខ្លះ កំពុងធ្វេីការផលិតនូវផលិតផលពាក់កណ្តាលសម្រេច និងនាំចេញទៅប្រទេសចិនវិញ ដេីម្បីផលិតជាផលិតផលសម្រេច ដែលនេះក៏ជាសញ្ញាណថ្មីមួយបន្ថែមទៀតសម្រាប់វិស័យឧស្សាហកម្មនៅកម្ពុជា។

សមិទ្ធផលដែលក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសសម្រេចបាននេះ សបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ជាពិសេស ឆន្ទៈខ្ពស់ និងទំនុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយថាមវ័ន្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

តំបន់សេដ្ឋកិច្ចពិសេស ១៣ នៅខេត្តស្វាយរៀងដើរតួនាទីជាក្បាលម៉ាស៊ីនក្នុងការស្រូបយកវិនិយោគដ៏មានប្រសិទ្ធភាព