Close

ភ្នំពេញ៖ លោក ឃួង ស្រេង ណែនាំឱ្យខណ្ឌទាំង ១៤ បន្តយកចិត្តទុកដាក់លុបបំបាត់អំពើឆបោកតាមអនឡាញ

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ
ភ្នំពេញ៖ លោក ឃួង ស្រេង ណែនាំឱ្យខណ្ឌទាំង ១៤ បន្តយកចិត្តទុកដាក់លុបបំបាត់អំពើឆបោកតាមអនឡាញ ភ្នំពេញ៖ លោក ឃួង ស្រេង ណែនាំឱ្យខណ្ឌទាំង ១៤ បន្តយកចិត្តទុកដាក់លុបបំបាត់អំពើឆបោកតាមអនឡាញ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ បានណែនាំឱ្យអាជ្ញាធរខណ្ឌនិងកម្លាំងមានសមត្ថកិច្ចទាំង ១៤ បន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់ដើម្បីលុបបំបាត់អំពើឆបោកតាមអនឡាញ ឬហៅថា online scam ដោយត្រូវដាក់កម្លាំងតាមដាននៅតាមទីតាំង ដែលមានការសង្ស័យ ដូចជានៅតាមបុរីនិងខុនដូជាដើម។

ការណែនាំបែបនេះបានធ្វើឡើង ខណៈលោក ឃួង ស្រេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពី កងកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌទាំង១៤ខណ្ឌ។

ភ្នំពេញ៖ លោក ឃួង ស្រេងណែនាំឱ្យខណ្ឌទាំង១៤បន្តយកចិត្តទុកដាក់លុបំបាត់អំពើឆបោកតាមអនឡាញ

លោកឃួង ស្រេង ថ្លែងថា៖ «បើនិយាយពីonline scam គេបានផ្តោតមុខសញ្ញាទៅលើជនជាតិចិន តែពេលនេះ ជនជាតិកូរ៉េ និងខ្មែរយើងក៏មានដែរ ដែលយើងត្រូវយកចិត្តទុកដាក់ក្នុងការបង្ល្រាប»។ បន្ថែមពីនេះ ក្នុងកិច្ចប្រជុំនេះដែរការងារដោះស្រាយបញ្ហាលិចលង់ ក៏ជាប្រធានបទធំមួយ ដែលលោក ឃួង ស្រេងជំរុញឱ្យអាជ្ញាធរខណ្ឌ និងមន្ត្រីជំនាញយកចិត្តទុកដាក់ ដើម្បីដោះស្រាយ។

លោក ឃួង ស្រេង បានមានប្រសាសន៍ទៀតថាដោយឡែក អំពើធាក់ផ្ដួលប្លន់យកម៉ូតូបានកើតមានហើយ បើទោះបីវា មិនបានកើតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ តែវាក៏នៅខេត្តជាប់នឹងភ្នំពេញដែរ ដែលយើងត្រូវយកចិត្តទុកដាក់ ក្នុងការបង្ការទប់ស្កាត់ ដើម្បីកុំឱ្យបទល្មើសបែបនេះ កើតមាននៅរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានបន្តថា៖ «រឿងសន្តិសុខ ត្រូវតែការពារជាប់ជាប្រចាំ រឿងដដែលៗនេះ កុំឱ្យគេដាស់ទឿនជាប្រចាំពេក។ការរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋត្រូវតែធានាបាន១០០ភាគរយ។ ការពិនិត្យរដ្ឋបាល ពិនិត្យជាតិផ្ទុះត្រូវតែធ្វើឡើងជាប្រចាំ តែសូមជៀសវាងធ្វើកុំឱ្យប៉ះសន្តិអារម្មណ៍ប្រជាពលរដ្ឋនៅពេលអនុវត្តកិច្ចការងារនេះ»។

ភ្នំពេញ៖ លោក ឃួង ស្រេងណែនាំឱ្យខណ្ឌទាំង១៤បន្តយកចិត្តទុកដាក់លុបំបាត់អំពើឆបោកតាមអនឡាញ

ទាក់ទិនឹងអំពើឆបោកតាមអនឡាញ ឬហៅថា online scam កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ សមត្ថកិច្ចនគរបាលជំនាញ អាជ្ញាធរខណ្ឌ និងដោយមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៣:០០ បានចុះត្រួតពិនិត្យទីតាំងសង្ស័យមួយកន្លែងពាក់ព័ន្ធនឹងបទល្មើស Online Scam និងការស្នាក់នៅប្រមូលម្តុំជនបរទេសខុសច្បាប់ នៅក្នុងទីតាំងអគារខុនដូរ HANA អគារលេខ១៤៦៩ ផ្លូវ១០៨៩ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានចំនួន ៧ជាន់ ។

នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ សរុបចំនួន៤៨នាក់ (ស្រី១០នាក់) មាន៤សញ្ជាតិ ក្នុងនោះ ជនជាតិកូរ៉េខាងត្បូង ចំនួន ៣៣នាក់ (ស្រី៥នាក់) ⁠ជនជាតិនេប៉ាល់ ចំនួន ១នាក់ (ប្រុស) ⁠ជនជាតិបង់ក្លាដេស ចំនួន ១នាក់ (ប្រុស) ⁠ជនជាតិខ្មែរ ចំនួន ១៣នាក់ (ស្រី៥នាក់) ផងដែរ។ ក្រៅពីនេះ ក្រុមប្រតិបត្តុិការក៏បានរឹបអូស សម្ភារៈបម្រើឱ្យការប្រព្រឹត្តបទល្មើស Scam Online រួមមាន កុំព្យូទ័រ ចំនួន ៦០គ្រឿង ⁠ទូរដែក ចំនួន ៣ គ្រឿង និង⁠លិខិតឆ្លងដែន សរុបចំនួន ៣៥ច្បាប់ ។

ភ្នំពេញ៖ លោក ឃួង ស្រេងណែនាំឱ្យខណ្ឌទាំង១៤បន្តយកចិត្តទុកដាក់លុបំបាត់អំពើឆបោកតាមអនឡាញ

បច្ចុប្បន្ន ជនជាតិកូរ៉េខាងត្បូង ជនជាតិនេប៉ាល់ ជនជាតិបង់ក្លាដេស និងខ្មែរ សរុបចំនួន៤៨នាក់ ខាងលើ ព្រមទាំងសម្ភារៈរឹបអូស ត្រូវ បានប្រគល់ជូន ស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធី។

ដោយឡែក នៅថ្ងៃពុធ ទី១៧កញ្ញាម្សិលមិញ សមត្ថកិច្ចឃាត់ខ្លួនជនបរទេសចំនួន ១៤នាក់ ក្នុងនោះស្រី ៤នាក់ នៅខណ្ឌចំការមន និងខណ្ឌច្បារអំពៅ ក្នុងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ឬ Online scamming។ នៅក្នុងប្រតិបត្តិការទាំង២ ទីតាំងនេះ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យជនជាតិចិន ១០នាក់ និងជនជាតិវៀតណាម ៤នាក់។

ចំណែកវត្ថុតាង ដែលរឹបអូសបានមានដូចជា ម៉ូនីទ័រ ១៣ គ្រឿង ស៊ីភីយូ ១៧ គ្រឿង ទូរសព្ទដៃ ៤៦គ្រឿង លិខិតឆ្លងដែន ១៣ និងកុំព្យូទ័រយួរដៃ ៤គ្រឿង។ ក្រោយត្រួតពិនិត្យបឋមលើឧបករណ៍អេឡិចត្រូនិចទាំងអស់នេះ អាជ្ញាធរមានសមត្ថកិច្ចដាក់សេចក្តីសន្និដ្ឋានថា ជនបរទេសទាំងនោះបានប្រើប្រាស់ប្រទេសកម្ពុជាធ្វើជាទីតាំងប្រព្រឹត្តបទល្មើសហ្គេមអនឡាញ។

ភ្នំពេញ៖ លោក ឃួង ស្រេងណែនាំឱ្យខណ្ឌទាំង១៤បន្តយកចិត្តទុកដាក់លុបំបាត់អំពើឆបោកតាមអនឡាញ

រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ដោយមានការចូលរួមអនុវត្តសកម្មភាពពីក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការ តាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះ មេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធ នឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

ភ្នំពេញ៖ លោក ឃួង ស្រេងណែនាំឱ្យខណ្ឌទាំង១៤បន្តយកចិត្តទុកដាក់លុបំបាត់អំពើឆបោកតាមអនឡាញ