Close

កម្ពុជាសង្ឃឹមថា កិច្ចប្រជុំពិសេសលើកទី១ GBC) នៅខេត្តកោះកុងនឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 11:10 am ព័ត៌មានជាតិ
កម្ពុជាសង្ឃឹមថា កិច្ចប្រជុំពិសេសលើកទី១ GBC) នៅខេត្តកោះកុងនឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត កម្ពុជាសង្ឃឹមថា កិច្ចប្រជុំពិសេសលើកទី១ GBC) នៅខេត្តកោះកុងនឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត

កោះកុង៖ កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នេះ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

គណៈប្រតិភូកម្ពុជា ដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC)។

គណៈប្រតិភូថៃ ដឹកនាំដោយ លោក នាយឧត្តមសេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC)។

កម្ពុជាសង្ឃឹមថា កិច្ចប្រជុំពិសេសលើកទី១ GBC) នៅខេត្តកោះកុងនឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត

កិច្ចប្រជុំពិសេស GBC នេះធ្វើឡើងដើម្បីពិនិត្យលើលទ្ធផលនៃការអនុវត្តគោលការណ៍ឯកភាពគ្នាដែលសម្រេចនៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។

កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នាពេលនេះនឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរអាចបន្តជំរុញការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ សំដៅនាំមកនូវសន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពវិញបានឆាប់រហ័ស៕