Close

ក្រុមហ៊ុន ហ្គ័រស៊ីងគ្រុបបង្ហាញមហិច្ឆតាក្នុងការពង្រីកវិសាលភាពវិនិយោគនៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | 7 ម៉ោងមុន ព័ត៌មានជាតិ
ក្រុមហ៊ុន ហ្គ័រស៊ីងគ្រុបបង្ហាញមហិច្ឆតាក្នុងការពង្រីកវិសាលភាពវិនិយោគនៅកម្ពុជា ក្រុមហ៊ុន ហ្គ័រស៊ីងគ្រុបបង្ហាញមហិច្ឆតាក្នុងការពង្រីកវិសាលភាពវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន ហ្គ័រស៊ីងគ្រុប និងក្រុមហ៊ុនដៃគូ អ៊ូហាន់ ឈូយាវ តិចណូឡូជី ដឹកនាំដោយឧកញ៉ា លី ហ្គួលាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្រុមហ៊ុន ហ្គ័រស៊ីងគ្រុបបង្ហាញមហិច្ឆតាក្នុងការពង្រីកវិសាលភាពវិនិយោគនៅកម្ពុជា

ក្នុងជំនួបនោះ ឧកញ៉ា លី ហ្គួលាន បានលើកឡើងអំពីប្រវត្តិ និងប្រតិបត្តិការបច្ចុប្បន្នរបស់ក្រុមហ៊ុនហ្គ័រស៊ីងគ្រុប ដែលមានដូចជារោងចក្រកែច្នៃក្តារបន្តះពីដើមកៅស៊ូ, ក្រុមហ៊ុននាំចេញនាំចូលគ្រឿងសំណង់ និងក្រុមហ៊ុនសាងសង់។

ទន្ទឹមនឹងនេះ លោកក៏បានបង្ហាញពីផែនការដ៏មហិច្ឆតាក្នុងការពង្រីកវិសាលភាពវិនិយោគនៅកម្ពុជា ដោយគ្រោងនឹងសហការជាមួយដៃគូវិនិយោគពីប្រទេសចិនដើម្បីបង្កើតគម្រោងថ្មីៗដូចជា៖ វិស័យកសិកម្ម, ការបង្កើតសួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស និង ការវិនិយោគលើផ្នែកដឹកជញ្ជូន នាំចេញ-នាំចូល។

ក្រុមហ៊ុន ហ្គ័រស៊ីងគ្រុបបង្ហាញមហិច្ឆតាក្នុងការពង្រីកវិសាលភាពវិនិយោគនៅកម្ពុជា

ឆ្លើយតបទៅនឹងផែនការទាំងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងការស្វាគមន៍ចំពោះការចាប់អារម្មណ៍របស់ក្រុមហ៊ុន និងបានលើកឡើងពីវិស័យសក្តានុពលផ្សេងទៀតដែលកម្ពុជាមានភាពអំណោយផលខ្ពស់ ដូចជាវិស័យឧស្សាហកម្មគ្រឿងអេឡិចត្រូនិក, កែច្នៃចំណីអាហារ និងគ្រឿងបង្គុំរថយន្ត។

ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ផងដែរថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ត្រៀមខ្លួនជានិច្ចដើម្បីផ្តល់ការណែនាំ និងសម្របសម្រួលដល់ការសម្រេចចិត្តវិនិយោគប្រកបដោយភាពងាយស្រួល និងស្របច្បាប់។ ដើម្បីកាត់បន្ថយពេលវេលា ឯកឧត្តមបានលើកទឹកចិត្តឱ្យក្រុមហ៊ុនប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM ក្នុងការដាក់ពាក្យស្នើសុំវិនិយោគ៕

ក្រុមហ៊ុន ហ្គ័រស៊ីងគ្រុបបង្ហាញមហិច្ឆតាក្នុងការពង្រីកវិសាលភាពវិនិយោគនៅកម្ពុជា