Close

បារាំងកោតសរសើរតួនាទីម៉ាឡេស៊ី ក្នុងការសម្របសម្រួលដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានជាតិ
បារាំងកោតសរសើរតួនាទីម៉ាឡេស៊ី ក្នុងការសម្របសម្រួលដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ បារាំងកោតសរសើរតួនាទីម៉ាឡេស៊ី ក្នុងការសម្របសម្រួលដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ

ប៉ារីស៖ ក្រសួងអឺរ៉ុប និងការបរទេសបារាំង កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍មួយដើម្បីសម្តែងការសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា-ថៃ។

សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយអាវុធនៅតំបន់ព្រំដែនក្បែរប្រាសាទតាស្វាយ កាលពីចុងខែកក្កដា ដែលបានបង្កឱ្យមានភាពតានតឹងយ៉ាងខ្លាំងរវាងប្រទេសទាំងពីរ។

បារាំងកោតសរសើរតួនាទីម៉ាឡេស៊ី ក្នុងការសម្របសម្រួលដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ

កិច្ចប្រជុំពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែសីហា ដែលបានរៀបចំឡើងនៅប្រទេសម៉ាឡេស៊ី ក្រោមការសម្របសម្រួលរបស់ប្រធានអាស៊ាន បានបញ្ជាក់ជាថ្មីពីការគោរពបទឈប់បាញ់ចុះថ្ងៃទី២៨ ខែកក្កដា និងបានចាប់ផ្តើមកិច្ចសន្ទនាសាជាថ្មីរវាងប្រទេសទាំងពីរ។

បារាំងបានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការកាត់បន្ថយភាពតានតឹង និងដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

សេចក្តីថ្លែងការណ៍ដដែលបានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានប្តូរវេន ក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយជម្លោះក្នុងតំបន់ដោយសន្តិវិធី។ បារាំងបានសម្តែងការសាទរនិងគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងនេះ៕