Close

CMAC រកឃើញណ្តៅគ្រាប់បែកផ្ទុះ ៤ ទីតាំង និងគ្រាប់បែកទម្លាក់មកមិនទាន់ផ្ទុះកប់ក្នុងដី ៥ ទីតាំងរបស់កងទ័ពអាកាសសៀមទម្លាក់លើដីខ្មែរ

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 13:19 pm ព័ត៌មានជាតិ
CMAC រកឃើញណ្តៅគ្រាប់បែកផ្ទុះ ៤ ទីតាំង និងគ្រាប់បែកទម្លាក់មកមិនទាន់ផ្ទុះកប់ក្នុងដី ៥ ទីតាំងរបស់កងទ័ពអាកាសសៀមទម្លាក់លើដីខ្មែរ CMAC រកឃើញណ្តៅគ្រាប់បែកផ្ទុះ ៤ ទីតាំង និងគ្រាប់បែកទម្លាក់មកមិនទាន់ផ្ទុះកប់ក្នុងដី ៥ ទីតាំងរបស់កងទ័ពអាកាសសៀមទម្លាក់លើដីខ្មែរ

ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រុមជំនាញគ្រាប់បែកទម្លាក់ពីយន្តហោះរបស់អង្គភាពសុីម៉ាក់បានស្រាវជ្រាវណ្តៅគ្រាប់បែកផ្ទុះចំនួន ៤ទីតាំង និងគ្រាប់បែកទម្លាក់មកមិនទាន់ផ្ទុះកប់ក្នុងដីចំនួន ៥ទីតាំង (មានរន្ធគ្រាប់បែក)។ នេះ បើតាមលោក ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់នៅថ្ងៃទី ៣១ ខែកក្កដា នេះ ។

លោក ហេង រតនា បញ្ជាក់ថា គ្រាប់បែក MK-84 ដែលមិនផ្ទុះ និងរណ្តៅគ្រាប់បែកមិនទាន់ផ្ទុះ សុទ្ធតែជាគ្រាប់បែកទម្លាក់ថ្មីរបស់កងទ័ពអាកាសសៀម ក្នុងសង្គ្រាមរយៈពេល៥ថ្ងៃ២៤-២៨ខែកក្កដា ឆ្នាំ២០២៥នេះ។ គ្រាប់បែកទាំងនេះគ្មានអ្វីស្មុគស្មាញយល់នោះទេ ក្នុងសង្គ្រាមឥណ្ឌូចិនគ្មានការទម្លាក់នៅតំបន់ទាំងនេះទេ អង្គភាពសុីម៉ាក់មានព័ត៌មានទិន្នន័យការទម្លាក់គ្រាប់ទាំងនោះ ផ្តល់ដោយក្រសួងការបរទេសសហរដ្ឋអាមេរិកយ៉ាងច្បាស់លាស់។

CMAC រកឃើញណ្តៅគ្រាប់បែកផ្ទុះ ៤ទីតាំង និងគ្រាប់បែកទម្លាក់មកមិនទាន់ផ្ទុះកប់ក្នុងដី៥ទីតាំងរបស់កងទ័ពអាកាសសៀមទម្លាក់លើដីខ្មែរ

លោកបន្ថែមថា ទន្ទឹងនឹងនេះគ្រាប់បែកត្រកូល MK នេះមានកំណត់សំគាល់និងប្រភពច្បាស់លាស់ ជាពិសេសទិន្នន័យយន្តហោះF-16និងប្រភេទគ្រាប់បែកដែលបានទម្លាក់សុទ្ធតែមានកំណត់ត្រា។ យន្តហោះF-16នេះអាចដឹកគ្រាប់បែក MK-84 ចំនួន ៤គ្រាប់ក្នុងការទម្លាក់ក្នុង១ជេីង។

ជាមួយគ្នានេះ លោកបានឆ្លើយតបទៅ ពួកអគតិលាបពណ៌ដែលបានលើកឡើងថា គ្រាប់បែក MK-84 នេះជាគ្រាប់បែកចាស់ សុំបញ្ជាក់ថាករណីគ្រាប់បែកចាស់មានអាយុកាលជាង៥០ឆ្នាំមកហើយនោះ មិនមែនគ្រាន់តែរបកទឹកថ្នាំនោះទេ ចែសស៊ីដែកជ្រៅៗ ទន្ទឹងនឹងនេះរណ្តៅគ្រាប់ផ្ទុះ រន្ធរណ្តៅគ្រប់បែកមិនទាន់ផ្ទុះ ជាភស្តុតាងស្រាប់ អ្នកណាសង្ស័យអាចអញ្ជើញទៅទស្សនាជាក់ស្តែងបាន ដោយអាចយកទាំងអ្នកជំនាញអន្តរជាតិខាងគ្រាប់បែកទម្លាក់ពីយន្តហោះលើពិភពលោកយើងនេះ មកសិក្សាវាយតម្លៃយ៉ាងហ្មត់ម៉ត់បាន!៕

CMAC រកឃើញណ្តៅគ្រាប់បែកផ្ទុះ ៤ទីតាំង និងគ្រាប់បែកទម្លាក់មកមិនទាន់ផ្ទុះកប់ក្នុងដី៥ទីតាំងរបស់កងទ័ពអាកាសសៀមទម្លាក់លើដីខ្មែរ