Close

រករឿងខ្មែរទៀតហើយ! អ្នកនាំពាក្យរដ្ឋាភិបាលថៃ អំពាវនាវឲ្យប្រជាជនប្តឹង YouTube ដែលអះអាងថាជាខ្មែរដែលប្រើ AI បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះប្រទេសខ្លួន

ដោយ៖ Chhan Sreyka ​​ | 17 ម៉ោងមុន ព័ត៌មានអន្តរជាតិ
រករឿងខ្មែរទៀតហើយ! អ្នកនាំពាក្យរដ្ឋាភិបាលថៃ អំពាវនាវឲ្យប្រជាជនប្តឹង YouTube ដែលអះអាងថាជាខ្មែរដែលប្រើ AI បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះប្រទេសខ្លួន រករឿងខ្មែរទៀតហើយ! អ្នកនាំពាក្យរដ្ឋាភិបាលថៃ អំពាវនាវឲ្យប្រជាជនប្តឹង YouTube ដែលអះអាងថាជាខ្មែរដែលប្រើ AI បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះប្រទេសខ្លួន

បាងកក៖ លោក ជីរ៉ាយុ ហ័ងសាប អ្នកនាំពាក្យរដ្ឋាភិបាលថៃ នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ បានចេញមុខអំពាវនាវជាបន្ទាន់ដល់សាធារណជន ឲ្យជួយធ្វើពាក្យបណ្ដឹងចំពោះបណ្ដាញ YouTube មួយឈ្មោះ “Carl Reed – Your Thailand Guide” ដែលត្រូវបានចោទប្រកាន់ថា បានប្រើបច្ចេកវិទ្យា AI ដើម្បីក្លែងបន្លំជាជនបរទេស និងផ្សព្វផ្សាយព័ត៌មានមិនពិតអំពីប្រទេសថៃ។

តាមសេចក្តីរាយការណ៍របស់ Khaosod English នៅថ្ងៃទី ២១ ខែកក្កដានេះ លោក ជីរ៉ាយុ បានឲ្យដឹងថា បន្ទាប់ពីការស៊ើបអង្កេត គេបានរកឃើញថា ទោះបីជាបណ្ដាញ YouTube នេះប្រើឈ្មោះ និងរូបភាពជនបរទេសក៏ដោយ ប៉ុន្តែតាមពិតវាត្រូវបានដំណើរការដោយបុគ្គលជនជាតិខ្មែរម្នាក់។ បុគ្គលនេះត្រូវបានគេរាយការណ៍ថា បានប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បី បន្លំសំឡេងឲ្យដូចជនជាតិលោកខាងលិច ក្នុងគោលបំណង បង្វែរការពិតអំពីប្រទេសថៃ បង្កជម្លោះ និងមានចេតនាពិសេសវាយប្រហារវិស័យទេសចរណ៍ថៃ។

រករឿងទៀតខ្មែរទៀតហើយ! អ្នកនាំពាក្យរដ្ឋាភិបាលថៃ អំពាវនាវឲ្យប្រជាជនប្តឹងYouTube ដែលអះអាងថាជាខ្មែរដែលប្រើ AI បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះប្រទេសខ្លួន

លោកបន្ថែមថា ខ្លឹមសារដែលបណ្ដាញ YouTube នេះបានផ្សព្វផ្សាយ ត្រូវបានគេពិពណ៌នាថា បាន ប្រមាថមើលងាយជនជាតិថៃ ក៏ដូចជាជនជាតិឥណ្ឌា ដោយមានគោលបំណង បង្កើតការស្អប់ខ្ពើម និងបំបែកបំបាក់ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីទាំងមូល។

លោក ជីរ៉ាយុ បានថ្លែងថា៖ «ខ្ញុំស្នើសុំការសហការពីប្រជាជនថៃទាំងអស់គ្នា ដើម្បីអនុវត្តតាមជំហានខាងលើ។ សូមកុំបណ្ដោយឲ្យជនជាតិខ្មែរទាំងនេះរួចខ្លួន ដើម្បីការពារការបំផ្លាញកេរ្តិ៍ឈ្មោះប្រទេសថៃដោយជនទុច្ចរិត។ លើសពីនេះ ប្រសិនបើអ្នកជួបប្រទះខ្លឹមសារបណ្ដាញសង្គមណាមួយដែលមានលក្ខណៈស្រដៀងគ្នា ដែលទាក់ទងនឹងការបំផ្លាញកេរ្តិ៍ឈ្មោះប្រទេសថៃ សូមរាយការណ៍ភ្លាមៗ ដើម្បីទប់ស្កាត់ និងកំណត់ការរីករាលដាលនៃព័ត៌មានមិនពិតឲ្យបានទូលំទូលាយ»៕