Close

យោធាឈុតខ្មៅថៃម្នាក់ដែលលួចវាយទាហានខ្មែរ ត្រូវបានចាប់ខ្លួន និងប្រឈមនឹងផ្លូវច្បាប់

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 3:28 am ព័ត៌មានអន្តរជាតិ
យោធាឈុតខ្មៅថៃម្នាក់ដែលលួចវាយទាហានខ្មែរ ត្រូវបានចាប់ខ្លួន និងប្រឈមនឹងផ្លូវច្បាប់ យោធាឈុតខ្មៅថៃម្នាក់ដែលលួចវាយទាហានខ្មែរ ត្រូវបានចាប់ខ្លួន និងប្រឈមនឹងផ្លូវច្បាប់

ប្រទេសថៃ៖ អតីតយោធាថៃ ម្នាក់កំពុងប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់ បន្ទាប់ពីបានលួចវាយលើទាហានខ្មែរម្នាក់នៅក្បែរប្រាសាទតាមាន់ធំ​ កាលពីថ្ងៃអាទិត្យ។  នេះបើយោងតាមការបញ្ជាក់ពីកងទ័ពភូមិន្ទថៃ (RTA) ប្រាប់កាសែត The Nation Thailand។

អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ ឧត្តមសេនីយ៍ឯក វិនថៃ ស៊ូវ៉ារី (Winthai Suvaree) បានបញ្ជាក់ពី ហេតុការណ៍ប៉ះទង្គិចគ្នានេះបានកើតឡើងនៅវេលាម៉ោងប្រហែល ១០:២០ ព្រឹក នៅពេលដែលទាហ៊ានថៃម្នាក់បានដាល់មន្ត្រីយោធាខ្មែរពីក្រោយខ្នង និងចំមុខ មុនពេលរត់គេចខ្លួន។ អាជ្ញាធរថៃបានចាប់ខ្លួនជនសង្ស័យនៅពេលបន្ទាប់។

យោធាឈុតខ្មៅថៃម្នាក់ដែលលួចវាយទាហាខ្មែរ ត្រូវបានចាប់ខ្លួន និងប្រឈមនឹងផ្លូវច្បាប់

ជនដៃដល់ត្រូវបានគេស្គាល់ថាមានឈ្មោះ សោមម៉ៃ (Sommai) (មិនបញ្ចេញត្រកូល) ជាអតីតយោធា ដែលបច្ចុប្បន្នជាប្រធានក្លឹបយោធាស្ម័គ្រចិត្តនៅជំរុំប៉ាក់ថងឆៃ (Pak Thong Chai) និងជាប្រធានបណ្ដាញអតីតយោធាខេត្តសមុទ្រសាគរ (Samut Sakhon)។

ឧត្តមសេនីយ៍ឯក វិនថៃ បានពន្យល់ថា ដោយសារឧបទ្ទវហេតុនេះបានកើតឡើងនៅតំបន់ទេសចរណ៍ មន្ត្រីយោធាថៃបាននិយាយជាមួយភាគីកម្ពុជា
ដើម្បីជួយកាត់បន្ថយភាពតានតឹង និងទប់ស្កាត់ការខូចខាតដល់ទំនាក់ទំនងទ្វេភាគីនៅកម្រិតមូលដ្ឋាន។
លោកបានបន្ថែមថា ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ប៉ូលិស ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

យោធាឈុតខ្មៅថៃម្នាក់ដែលលួចវាយទាហាខ្មែរ ត្រូវបានចាប់ខ្លួន និងប្រឈមនឹងផ្លូវច្បាប់