Close

ថៃស្នើជាផ្លូវការដាក់សម្លៀកបំពាក់ប្រណី « Chud Thai» ក្នុងបញ្ជីអង្គការយូណេស្កូ និងច្រានចោលការលើកឡើងរបស់កម្ពុជា

ដោយ៖ Chhan Sreyka ​​ | 14 ម៉ោងមុន ព័ត៌មានអន្តរជាតិ
ថៃស្នើជាផ្លូវការដាក់សម្លៀកបំពាក់ប្រណី « Chud Thai» ក្នុងបញ្ជីអង្គការយូណេស្កូ និងច្រានចោលការលើកឡើងរបស់កម្ពុជា ថៃស្នើជាផ្លូវការដាក់សម្លៀកបំពាក់ប្រណី « Chud Thai» ក្នុងបញ្ជីអង្គការយូណេស្កូ និងច្រានចោលការលើកឡើងរបស់កម្ពុជា

បាងកក៖ ប្រទេសថៃបានត្រៀមដាក់សំណើជាផ្លូវការនូវសម្លៀកបំពាក់ប្រពៃណីដែលមានឈ្មោះថា «ឈុតថៃ»« Chud Thai» សម្រាប់ការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ និងច្រានចោលចំពោះការលើកឡើងរបស់កម្ពុជាថា ជាសម្លៀកបំពាក់សម្រាប់ពិធីមង្គលការប្រពៃណីរបស់ខ្លួន។

សំណើរបស់ប្រទេសថៃនេះមានចំណងជើងថា « Chud Thai៖ ចំណេះដឹង សិល្បៈហត្ថកម្ម និងការអនុវត្តសម្លៀកបំពាក់ជាតិថៃ» ដែលនឹងគ្រោងធ្វើការពិនិត្យដោយអង្គការយូណេស្កូនៅឆ្នាំ២០២៦។

លោក Prasop Riangngern អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ថៃ បានប្រាប់សារព័ត៌មានបាងកកប៉ុស្តិ៍ថា ការដាក់បញ្ជូលទៅក្នុងបញ្ជីអង្គការយូណេស្កូនេះ សបញ្ជាក់ពីការខិតខំប្រឹងប្រែងបន្តរបស់ប្រទេសថៃក្នុងការលើកកម្ពស់អំណាចទន់ផ្នែកវប្បធម៌របស់ខ្លួន និងការពារបេតិកភណ្ឌដ៏សម្បូរបែបរបស់ខ្លួន។

លោក Prasop បានសង្កត់ធ្គន់ថា «ឈុតថៃ (Chud Thai) ឆ្លុះបញ្ចាំងពីអត្តសញ្ញាណរបស់ជាតិ និងសិល្បៈហត្ថកម្មដ៏វិចិត្ររបស់សិប្បករថៃពីគ្រប់តំបន់»

ថៃស្នើជាផ្លូវការដាក់សម្លៀកបំពាក់ប្រណី « Chud Thai» ក្នុងបញ្ជីអង្គការយូណេស្កូ និងច្រានចោលការលើកឡើងរបស់កម្ពុជា

លើសពីនេះទៀត លោកបានគូសបញ្ជាក់ពីលំនាំដ៏ស្មុគស្មាញ ការកាត់ដេរដ៏ទំនើប និងការប្រើប្រាស់ក្រណាត់ប្រពៃណី ដោយកត់សម្គាល់ជាពិសេសនូវ ឈុតថៃរាជវង្ស។ សម្លៀកបំពាក់ដ៏ល្បីល្បាញនេះត្រូវបានរស់ឡើងវិញ និងគាំទ្រដោយព្រះរាជឧបត្ថម្ភពី សម្ដេចព្រះនាងម្ចាស់ស៊ីរិកិត (Queen Sirikit) ព្រះមាតាក្សត្រី បន្ទាប់ពីការស្រាវជ្រាវ និងការរចនាយ៉ាងទូលំទូលាយសម្រាប់ការយាងទស្សនកិច្ចផ្លូវការរបស់ព្រះបាទភូមិពលអតុល្យាទតេ (Bhumibol Adulyadej) ទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុបក្នុងឆ្នាំ១៩៦០។

លោកបន្ថែមថា ចាប់តាំងពីពេលនោះមក វាបានក្លាយជានិមិត្តរូបដ៏មានឥទ្ធិពលនៃមោទនភាពថៃ។

ជាមួយគ្នានេះ លោក Prasop ក៏បានលើកឡើងពីការពិភាក្សាតាមអ៊ីនធឺណិតនាពេលថ្មីៗនេះ ដោយច្រានចោលយ៉ាងដាច់អហង្ការនូវការអះអាង «ឥតមូលដ្ឋាន» ដែលថាសំណើយូណេស្កូនាពេលខាងមុខរបស់កម្ពុជាសម្រាប់ពិធីមង្គលការប្រពៃណីរបស់ខ្លួននឹងរួមបញ្ចូលធាតុនៃសម្លៀកបំពាក់ថៃ។

លោកបានបំភ្លឺថា នាយកដ្ឋានផ្សព្វផ្សាយវប្បធម៌បានបញ្ជាក់ថា ការផ្តោតសំខាន់របស់កម្ពុជាគឺសុទ្ធសាធលើទំនៀមទម្លាប់មង្គលការក្នុងស្រុករបស់ខ្លួន។ លោកបានសង្កត់ធ្ងន់ថា ដំណើរការចុះបញ្ជីបេតិកភណ្ឌរបស់យូណេស្កូមានមូលដ្ឋានលើគោលការណ៍តម្លាភាព ការគោរពគ្នាទៅវិញទៅមក និងការទទួលស្គាល់នូវបន្តបន្ទាប់គ្នានៃវប្បធម៌ ជាជាងការអះអាងកម្មសិទ្ធិ។

លោកបានលើកឧទាហរណ៍ដូចជាកាបញ្ចូលរួមគ្នាសម្រាប់ Kebaya ដោយប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ និងការចុះបញ្ជីដោយឯករាជ្យនៃល្ខោនខោលថៃ និងល្ខោនខោលកម្ពុជា ជាភស្តុតាងដែលថា «យូណេស្កូតែងតែបញ្ជាក់ថា វប្បធម៌ជាស្ពាន មិនមែនជាជញ្ជាំងទេ»។

ក្រសួងកំពុងជំរុញយ៉ាងសកម្មនូវការគាំទ្រពីសាធារណជនសម្រាប់ការដាក់បញ្ចូលទាំង «ឈុតថៃ» និង « Muay Thai» ដែលត្រូវបានរំពឹងថានឹងត្រូវពិនិត្យដោយយូណេស្កូនៅឆ្នាំ២០២៨៕