ប្រធានាធិបតីអ៊ីរ៉ង់ប្រកាសផ្អាកធ្វើកិច្ចសហប្រតិបត្តិការ ជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ
ទីក្រុងតេហេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានប្រកាសនៅថ្ងៃពុធនេះ អំពីការផ្អាកកិច្ចសហប្រតិបត្តិការរបស់ប្រទេសខ្លួន ជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ។ នេះបើតាមការចុះផ្សាយ ទីភ្នាក់ងារសារព័ត៌មាន Press TV និង Mehr បានរាយការណ៍ និង
ទីភ្នាក់ងារសារព័ត៌មាន Tasnim ក៏បាននិយាយផងដែរថាប្រធានាធិបតីប្រទេសអ៊ីរ៉ង់បានអនុម័តច្បាប់ដែលតម្រូវឱ្យរដ្ឋាភិបាលផ្អាកទំនាក់ទំនងជាមួយ IAEA ។ កាលពីសប្តាហ៍មុន សភារបស់ប្រទេសអ៊ីរ៉ង់បានអនុម័តច្បាប់ដើម្បីផ្អាកកិច្ចសហប្រតិបត្តិការជាមួយ IAEA ។
ចំណាត់ការនេះកើតឡើងបន្ទាប់ពីភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងតេអេរ៉ង់ និងក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ជុំវិញការត្រួតពិនិត្យសិទ្ធិចូលប្រើប្រាស់ និងតម្លាភាព បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាផ្នែកយោធាថ្មីៗជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។
ជម្លោះរយៈពេល ១២ ថ្ងៃរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់បានផ្ទុះឡើងនៅថ្ងៃទី ១៣ ខែមិថុនា នៅពេលដែលអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសទៅលើទីតាំងយោធា និងនុយក្លេអ៊ែរអ៊ីរ៉ង់។
ពាក់ព័ន្ធនឹងបញ្ហានេះ ទីក្រុងតេហេរ៉ង់បានបាញ់កាំជ្រួចសងសឹក និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ខណៈដែលសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបីទីតាំង។
សង្រ្គាមនេះ បានឈានដល់ការបញ្ឈប់ក្រោមបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិកចូលជាធរមាននៅថ្ងៃទី ២៤ ខែមិថុនា៕