Close

លោក Trump អះអាងថា អាមេរិកនឹងជួបពិភាក្សាជាមួយអ៊ីរ៉ង់នៅសប្តាហ៍ក្រោយ

ដោយ៖ Chhan Sreyka ​​ | 14 ម៉ោងមុន ព័ត៌មានអន្តរជាតិ
លោក Trump អះអាងថា អាមេរិកនឹងជួបពិភាក្សាជាមួយអ៊ីរ៉ង់នៅសប្តាហ៍ក្រោយ លោក Trump អះអាងថា អាមេរិកនឹងជួបពិភាក្សាជាមួយអ៊ីរ៉ង់នៅសប្តាហ៍ក្រោយ

អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយនៅថ្ងៃពុធថា សហរដ្ឋអាមេរិកនឹងជួបពិភាក្សាជាមួយអ៊ីរ៉ង់នៅសប្តាហ៍ក្រោយ។ នេះ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua។

លោក Trump បាននិយាយបែបនេះ ក្នុងអំឡុងសន្និសីទកាសែតនៅទីក្រុងឡាអេ បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់អង្គការណាតូថា «យើងនឹងពិភាក្សានៅសប្តាហ៍ក្រោយ ជាមួយអ៊ីរ៉ង់។ យើងអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ» ។

លោកបន្ថែមថា បទឈប់បាញ់គ្នារវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលកំពុងដំណើរការល្អណាស់។
កាលពីថ្ងៃទី ១៣ ខែមិថុនា អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសដ៏ធំទៅលើតំបន់ផ្សេងៗគ្នាក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងទីតាំងនុយក្លេអ៊ែរ និងយោធា ដោយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិល។

ភ្លាមៗនោះ អ៊ីរ៉ង់បានឆ្លើយតបដោយការបាញ់កាំជ្រួច និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកជាច្រើនលើកមកលើអ៊ីស្រាអែល ដោយបានបង្កឱ្យមានអ្នកស្លាប់ និងរបួសជាច្រើនករណី។

លោក Trump អះអាងថា អាមេរិកនឹងជួបពិភាក្សាជាមួយអ៊ីរ៉ង់នៅសប្តាហ៍ក្រោយ

កាលពីថ្ងៃសៅរ៍ កងទ័ពអាកាសអាមេរិកបានទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបីគឺ តំបន់ Fordow, តំបន់ Natanz និង តំបន់ Isfahan។ ជាការសងសឹក អ៊ីរ៉ង់កាលពីថ្ងៃច័ន្ទបានវាយប្រហារមូលដ្ឋានទ័ពអាកាស Al Udeid របស់អាមេរិកក្នុងប្រទេសកាតាដោយមីស៊ីល។

បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់ លោក Trump បានប្រកាសថាបទឈប់បាញ់រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលនឹងចាប់ផ្តើមនៅប្រហែលម៉ោង 0400 GMT នៅថ្ងៃអង្គារ។ ភាគីទាំងពីរក្រោយមកបានបញ្ជាក់ពីការចាប់ផ្តើមនៃបទឈប់បាញ់៕