Close

នាយករដ្ឋមន្ត្រីជប៉ុន លុបចោលដំណើរចូលរួមកិច្ចប្រជុំកំពូល NATO

ដោយ៖ Chhan Sreyka ​​ | 8 ម៉ោងមុន ព័ត៌មានអន្តរជាតិ
នាយករដ្ឋមន្ត្រីជប៉ុន លុបចោលដំណើរចូលរួមកិច្ចប្រជុំកំពូល NATO នាយករដ្ឋមន្ត្រីជប៉ុន លុបចោលដំណើរចូលរួមកិច្ចប្រជុំកំពូល NATO

តូក្យូ៖ ក្រសួងការបរទេសជប៉ុន បានឱ្យដឹងនៅថ្ងៃចន្ទនេះ ថា នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានលុបចោលដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់លោកទៅកាន់ប្រទេសហូឡង់សម្រាប់កិច្ចប្រជុំកំពូលរបស់អង្គការណាតូនាពេលខាងមុខ ដោយសារមានធុរៈផ្សេងៗ។

តាមការចុះផ្សាយរបស់សារព័ត៌មានានាឱ្យដឹងថា ដើមឡើយលោក Ishiba គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលរបស់ណាតូចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែមិថុនា។តែបានចាត់ឱ្យ រដ្ឋមន្ត្រីការបរទេសខ្លួន លោកTakeshi Iwaya នឹងតំណាងឱ្យប្រទេសជប៉ុនចូលរួមនៅក្នុងកិច្ចប្រជុំកំពូល និងចូលរួមក្នុងព្រឹត្តិការណ៍ដែលទាក់ទងនឹងអង្គការណាតូ។

លោក Iwaya ក៏ត្រូវបានគេរំពឹងថានឹងរៀបចំកិច្ចប្រជុំទ្វេភាគីជាមួយសមភាគីបរទេសមកពីក្រុមប្រាំពីរ និងប្រទេសផ្សេងទៀតដើម្បីពិភាក្សាអំពីបញ្ហាអន្តរជាតិសំខាន់ៗ នេះបើយោងតាមក្រសួង។

ប្រទេសជប៉ុនមិនមែនជាសមាជិកណាតូទេ ប៉ុន្តែត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធយោធាចាប់តាំងពីឆ្នាំ២០២២៕

នាយករដ្ឋមន្ត្រីជប៉ុន លុបចោលដំណើរចូលរួមកិច្ចប្រជុំកំពូល NATO