Close

ប្រធានាធិបតីអ៊ីរ៉ង់ ព្រមានអាមេរិកពីការសងសឹកក្រោយការវាយប្រហារលើទីតាំងនុយក្លេអ៊ែរ

ដោយ៖ Chhan Sreyka ​​ | 13 ម៉ោងមុន ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីអ៊ីរ៉ង់ ព្រមានអាមេរិកពីការសងសឹកក្រោយការវាយប្រហារលើទីតាំងនុយក្លេអ៊ែរ ប្រធានាធិបតីអ៊ីរ៉ង់ ព្រមានអាមេរិកពីការសងសឹកក្រោយការវាយប្រហារលើទីតាំងនុយក្លេអ៊ែរ

ទីក្រុង TEHRAN៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកត្រូវតែទទួលបានវិញនូវការឆ្លើយតបចំពោះការឈ្លានពានរបស់ខ្លួន បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់។

លោក Pezeshkian បានលើកឡើងបែបនេះក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យរបស់លោក។

ជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់លោក Macron ឱ្យមានការអត់ធ្មត់ លោក Pezeshkian បាននិយាយថា សហរដ្ឋអាមេរិកត្រូវតែប្រឈមមុខនឹងផលវិបាកសម្រាប់ការវាយប្រហាររបស់ខ្លួនមកលើអ៊ីរ៉ង់។ លោកបានពណ៌នាអំពីការវាយប្រហាររបស់សហរដ្ឋអាមេរិកថា ជានិមិត្តសញ្ញាច្បាស់លាស់នៃភាពមិនស្មោះត្រង់ និងភាពគ្មានមូលដ្ឋាននៃការអះអាងរបស់ខ្លួនអំពីការអនុគ្រោះដល់កិច្ចសន្ទនា និងការស្វែងរកសន្តិភាព។

ទោះបីជាយ៉ាងនេះក្តី លោក Pezeshkian បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តបន្តរបស់អ៊ីរ៉ង់ចំពោះផ្នែកការទូតជាមួយអឺរ៉ុប ដោយនិយាយថា «យើងតែងតែប្រកាសពីការត្រៀមខ្លួនរបស់យើងសម្រាប់ការសន្ទនា និងអន្តរកម្មជាមួយអឺរ៉ុប ហើយមិនដែលបោះបង់ចោលផ្លូវនៃការទូតឡើយ ព្រោះយើងរក្សាថាគ្មាននរណាម្នាក់នឹងរងគ្រោះថ្នាក់ពីការសន្ទនា»

ជាការឆ្លើយតប លោក Macron បានរំលឹកឡើងវិញនូវឆន្ទៈរបស់ប្រទេសបារាំងក្នុងការបន្តការចរចាជាមួយអ៊ីរ៉ង់ ហើយបាននិយាយថាទីក្រុងប៉ារីសនឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ជម្លោះ និងស្តារស្ថិរភាពឡើងវិញ ។
ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃសៅរ៍បានប្រកាសនៅលើ Truth Social ថាកងកម្លាំងអាមេរិកបានបញ្ចប់ការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបីគឺ តំបន់ Fordow, តំបន់ Natanz និង តំបន់ Isfahan ។

ប្រធានាធិបតីអ៊ីរ៉ង់ព្រមានអាមេរិកពីការសងសឹកក្រោយការវាយប្រហារលើទីតាំងនុយក្លេអ៊ែរ

អង្គការថាមពលអាតូមិករបស់អ៊ីរ៉ង់បានបញ្ជាក់កាលពីព្រឹកថ្ងៃអាទិត្យដោយទទួលស្គាល់ថា ទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅតំបន់Fordow,តំបន់ Natanz និង តំបន់ Isfahan ត្រូវបានវាយប្រហារម្តងទៀត ដោយបន្ថែមថាប្រទេសនេះនឹងមិនបញ្ឈប់ការអភិវឌ្ឍន៍ឧស្សាហកម្មនុយក្លេអ៊ែររបស់ខ្លួនឡើយ ទោះបីជាមានការវាយប្រហារក៏ដោយ។

ការវាយប្រហាររបស់សហរដ្ឋអាមេរិកបានធ្វើឡើងបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលបានចាប់ផ្តើមតាំងពីថ្ងៃទី ១៣ ខែមិថុនា លើគោលដៅផ្សេងៗក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងទីតាំងនុយក្លេអ៊ែរ និងយោធា ដោយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ជាច្រើននាក់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិល។

ជាការឆ្លើយតវិញ អ៊ីរ៉ង់បានសងសឹកដោយការវាយប្រហារដោយកាំជ្រួច និងយន្តហោះគ្មានមនុស្សបើកលើអ៊ីស្រាអែល។ គិតត្រឹមថ្ងៃសៅរ៍នេះ មនុស្សជាង ៤០០ នាក់បានស្លាប់ និងជាង ៣,៥០០ នាក់បានរងរបួសនៅក្នុងប្រទេសអ៊ីរ៉ង់ ។នេះបើយោងតាមក្រសួងសុខាភិបាលអ៊ីរ៉ង់។ ចំណែកនៅក្នុងប្រទេសអ៊ីស្រាអែលវិញ អាជ្ញាធរបានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ២៤នាក់។

ទាក់ទិននឹងការវាយប្រហាររបស់សហរដ្ឋអាមេរិកនេះ ក្រសួងការបរទេសរុស្ស៊ីបានថ្កោលទោសការទម្លាក់គ្រាប់បែករបស់អាមេរិកទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ថាជាទង្វើដែលមិនប្រុងប្រយ័ត្នដែលបំពានលើអធិបតេយ្យភាព ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិរបស់សាធារណរដ្ឋអ៊ីស្លាម។

ចំណែក អ្នកជំនាញបាននិយាយថា ការវាយប្រហារនេះបានបង្ហាញពីការកើនឡើងដ៏ធំមួយនៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយព្រមានថា វាអាចបង្កឱ្យមានការសងសឹកពីទីក្រុងតេអេរ៉ង់ប្រឆាំងនឹងកងទ័ពសហរដ្ឋអាមេរិក និងការដំឡើងយោធានៅទូទាំងតំបន់៕

ប្រធានាធិបតីអ៊ីរ៉ង់ព្រមានអាមេរិកពីការសងសឹកក្រោយការវាយប្រហារលើទីតាំងនុយក្លេអ៊ែរ