Close

Ramos ថា Mbappe នឹងឈ្នះពាន Ballon d’Or ៤ ទៅ ៥ដង ក្នុងរយៈពេល ១០ ឆ្នាំខាមុខ

ដោយ៖ Chhan Sreyka ​​ | 11 ម៉ោងមុន កីឡា
Ramos ថា Mbappe នឹងឈ្នះពាន Ballon d’Or ៤ ទៅ ៥ដង ក្នុងរយៈពេល ១០ ឆ្នាំខាមុខ Ramos ថា Mbappe នឹងឈ្នះពាន Ballon d’Or ៤ ទៅ ៥ដង ក្នុងរយៈពេល ១០ ឆ្នាំខាមុខ

អតីតប្រធានក្រុម Real Madrid និងក្រុមជម្រើសជាតិអេស្ប៉ាញ កីឡាករ Sergio Ramos យល់ថា Kilian Mbappe ជាបេក្ខភាពដ៏សាកសម សម្រាប់ពានរង្វាន់ Ballon d’Or
ប្រសិនបើរូបគេ អាចជួយក្រុមរហស្សនាម”អធិរាជស” លើកពាន FIFA Club World Cup ឆ្នាំនេះ ដោយបន្ថែមថា នឹងអាចឈ្នះ ៤ ទៅ ៥ដង ក្នុងរយៈពេល ៥ ទៅ ១០ ឆ្នាំ ខាងមុខ។

នៅពេលសួរថា តើ Mbappe នឹងក្លាយជាបេក្ខភាពនាំមុខ សម្រាប់ពាន Ballon d’Or ដែរឬទេ ប្រសិនបើគាត់ឈ្នះ FIFA Club World Cup? Ramos បានឆ្លើយតបថា៖ ៖ « ខ្ញុំនឹងតែងតែផ្តល់ឱ្យ Kylian ។ មិន​ត្រឹម​តែ​ដោយសារ​មិត្តភាព​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដោយសារ​គាត់​បាន​ទទួល​លទ្ធផល​គួរ​ឱ្យ​កត់​សម្គាល់​មួយ​ចំនួន​ផង​ដែរ»។

Ramos បាន​បន្ថែម​ថា៖ «យើង​មិន​ដែល​ដឹង​ពី​លក្ខណៈ​វិនិច្ឆ័យ​អ្វី ​សម្រាប់ Ballon d’Or ទេ។ ប្រសិនបើអ្នកសួរអំពីបេក្ខភាព ខ្ញុំអាចរាយបញ្ជីកីឡាករគួរឱ្យចាប់អារម្មណ៍មួយចំនួន ដែលបានឈ្នះពានរង្វាន់ Champions League និងពានរង្វាន់ថ្នាក់ជាតិ។ ប៉ុន្តែប្រសិនបើវាអាស្រ័យលើបុគ្គល ខ្ញុំគិតថា Kylian នឹងអាចឈ្នះ Ballons d’Or ពី ៤ ទៅ ៥ ដង ក្នុងរយៈពេល ៥ ទៅ ១០ ឆ្នាំ ខាងមុខ។

Ramos ថា Mbappe នឹងឈ្នះពាន Ballon d'Or ៤ ទៅ ៥ដង ក្នុងរយៈពេល១០ ឆ្នាំខាមុខ

ពានរង្វាន់ Ballon d’Or គឺជាពានរង្វាន់បុគ្គល ដែលរៀបចំដោយទស្សនាវដ្ដី France Football តាំងពីទសវត្សរ៍ឆ្នាំ ១៩៥០។ អ្នកកាសែត ១០០នាក់ មកពីប្រទេសកំពូលទាំង ១០០ នៅក្នុងចំណាត់ថ្នាក់របស់ FIFA នឹងចូលរួមក្នុងការបោះឆ្នោត។ អ្នកឈ្នះគឺជាអ្នកដែលទទួលបានពិន្ទុច្រើនជាងគេ ពីការបោះឆ្នោត។

យោងតាម ​​France Football លក្ខណៈវិនិច្ឆ័យ សម្រាប់ការឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំ 2025 តាមលំដាប់លំដោយ រួមមានៈ សមត្ថភាពបុគ្គល ការឈ្នះពានរង្វាន់ និងការជួយជម្រើសជាតិជាដើម។

កាល​ពី​រដូវ​កាល​មុន Mbappe ទទួល​បាន​ជោគជ័យ​តែ​លើ​កម្រិត​បុគ្គល​ប៉ុណ្ណោះ ដោយ​ឈ្នះ​ស្បែកជើង​មាស La Liga និង​ស្បែកជើង​មាស​អឺរ៉ុប។ ប៉ុន្តែ ខ្សែប្រយុទ្ធសញ្ជាតិបារាំង រូបនេះ បានរងបរាជ័យទល់នឹងក្រុម Arsenal ក្នុងការប្រកួតវគ្គ 1/4 ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League, ការចាញ់ក្រុម Barca នៅ La Liga វគ្គផ្តាច់ព្រ័ត្រ Copa del Rey និងវគ្គផ្តាច់ព្រ័ត្រ Spanish Super Cup ។

ទោះជាយ៉ាងណាក៏ដោយ Mbappe នៅតែមានឱកាសកែលម្អមុខមាត់របស់គេ មុនពេលដែល France Football ប្រកាសបេក្ខជន សម្រាប់បាល់មាស Ballon d’Or
នៅខែសីហា ដោយសារក្រុម Real Madrid នឹងចូលរួមលេងក្នុង FIFA Club World Cup ដែលទើបតែចាប់ផ្ដើមនៅសប្ដាហ៍នេះ។

គួរបញ្ជាក់ថា Ramos គឺជាខ្សែការពារដ៏ឆ្នើមបំផុតមួយរូបរបស់ពិភពលោក ដែលលេងឱ្យ Real ពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០២១ ដោយបង្ហាញខ្លួនសរុបចំនួន ៤៦៩ប្រកួត។ ដ្បិតតែជាខ្សែការពារ Ramos បានស៊ុតបញ្ជូលទីឲ្យក្លិបយក្សអេស្ប៉ាញមួយនេះ សរុបចំនួន ៧២គ្រាប់៕

Ramos ថា Mbappe នឹងឈ្នះពាន Ballon d'Or ៤ ទៅ ៥ដង ក្នុងរយៈពេល១០ ឆ្នាំខាមុខ