Close

កម្ពុជា និងធនាគារពិភពលោកបើកកិច្ចប្រជុំប្រមូលធាតុចូលដើម្បី «ការកសាងសមត្ថភាពរដ្ឋ ឆ្ពោះទៅជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់»

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានជាតិ
កម្ពុជា និងធនាគារពិភពលោកបើកកិច្ចប្រជុំប្រមូលធាតុចូលដើម្បី «ការកសាងសមត្ថភាពរដ្ឋ ឆ្ពោះទៅជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់» កម្ពុជា និងធនាគារពិភពលោកបើកកិច្ចប្រជុំប្រមូលធាតុចូលដើម្បី «ការកសាងសមត្ថភាពរដ្ឋ ឆ្ពោះទៅជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់»

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោកប្រចាំកម្ពុជា បើកកិច្ចប្រជុំស្តីពី «ការកសាងសមត្ថភាពរដ្ឋ ឆ្ពោះទៅជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់» ដើម្បីតម្រង់ទិសចក្ខុវិស័យកម្ពុជា ឆ្ពោះទៅកាន់ប្រទេសដែលមានប្រាក់ចំណូលខ្ពស់ឆ្នាំ ២០៥០។

កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៥ ក្រោមការដឹកនាំដោយលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. និង ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្រ្តី, តំណាងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាច្រើនរូបទៀត។

កម្ពុជា និងធនាគារពិភពលោកបើកកិច្ចប្រជុំប្រមូលធាតុចូលដើម្បី «ការកសាងសមត្ថភាពរដ្ឋ ឆ្ពោះទៅជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់»

កិច្ចពិភាក្សានេះ ផ្ដោតសំខាន់លើចំណុចមួយចំនួនរួមមាន៖ ១.កំណត់នូវបញ្ហាប្រឈមចម្បងៗ ដែលអាចរារាំងកម្ពុជាពីការសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន, ២.កំណត់នូវវិស័យអាទិភាពគន្លឹះដែលត្រូវធ្វើការកែទម្រង់ ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា និង ៣.ស្វែងរកយន្តការសម្រាប់ធ្វើកំណែទម្រង់ និងកំណត់កិច្ចការអាទិភាពនានាសម្រាប់ជំហានបន្ទាប់។

កិច្ចប្រជុំនេះក៏មានការធ្វើបទបង្ហាញពីវាគ្មិនដែលជាអ្នកជំនាញរបស់ធនាគារពិភពលោក ៤រូបរួមមាន៖ លោក Faya Hayati, សេដ្ឋវិទូជាន់ខ្ពស់, លោក Michael Woolcock អ្នកជំនាញជាន់ខ្ពស់វិទ្យាសាស្ត្រសង្គម និងលោក James Anderson អ្នកជំនាញជាន់ខ្ពស់ផ្នែកវិស័យសាធារណៈ និងលោកស្រី Margaret Allison, អ្នកជំនាញអន្តរជាតិផ្នែកគ្រប់គ្រងវិស័យសាធារណៈ ដោយបានបង្ហាញលើលើកិច្ចការងារមួយចំនួនរួមមាន៖ បទបង្ហាញ៖ ១).សេចក្តីផ្តើមស្តីពីរបាយការណ៍ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ និងទិដ្ឋភាពទូទៅអំពីគម្រូនៃកំណើនរយៈពេលវែង, ២).ក្របខណ្ឌទស្សនវិស័យស្តីពីតួនាទីរបស់ស្ថាប័នក្នុងការជម្រុញកំណើន, ៣).ការកសាងសមត្ថភាពស្ថាប័ន និងការប្រើប្រាស់វិធីសាស្រ្តស្វែងរកដំណោះស្រាយតាមរយៈការកំណត់បញ្ហា (PDIA) សម្រាប់វិស័យសាធារណៈ និងការកែទម្រង់ស្ថាប័ន និង ៤).របកគំឃើញបឋមផ្តោតលើបញ្ហាប្រឈមចម្បងនានារបស់ក្រសួង ស្ថាប័នដែលរារាំងដល់ការជម្រុញកំណើន។

កម្ពុជា និងធនាគារពិភពលោកបើកកិច្ចប្រជុំប្រមូលធាតុចូលដើម្បី «ការកសាងសមត្ថភាពរដ្ឋ ឆ្ពោះទៅជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់»

តាមរយៈពីការចែករំលែកនូវបទពិសោធរបស់តំណាងដៃគូអភិវឌ្ឍន៍រួចមក ក៏មានការលើកឡើងនូវបញ្ហា និងមតិយោបល់ដែលជាដំណោះស្រាយ របស់ក្រុមការងារអគ្គលេខាធិការដ្ឋាននៃការកែទម្រង់ទាំង៥ និងតំណាងដៃគូអភិវឌ្ឍន៍ សម្រាប់ជាធាតុចូល និងជាចំណេះដឹង សម្រាប់ជាករណីសិក្សាដ៏សំខាន់ ក្នុងស្មារតីរួម ជំរុញការគាំទ្រដល់ក្រសួង ស្ថាប័ន លើដំណើរការកំណត់នូវបញ្ហាប្រឈមចម្បងៗ ដែលអាចរារាំងកម្ពុជា ពីការសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន និងកំណត់នូវវិស័យអាទិភាពគន្លឹះដែលត្រូវធ្វើការកែទម្រង់ ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា ព្រមទាំងស្វែងរកយន្តការ សម្រាប់ធ្វើកំណែទម្រង់ និងកំណត់កិច្ចការអាទិភាពនានា សម្រាប់ជំហានបន្ទាប់៕

កម្ពុជា និងធនាគារពិភពលោកបើកកិច្ចប្រជុំប្រមូលធាតុចូលដើម្បី «ការកសាងសមត្ថភាពរដ្ឋ ឆ្ពោះទៅជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់»