Close

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បញ្ជូនកម្លាំងជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានជាតិ
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បញ្ជូនកម្លាំងជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បញ្ជូនកម្លាំងជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់

បន្ទាយមានជ័យ ៖ ក្រោយពីមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់មួយមេធំ បានបង្កជាខ្យល់កន្ត្រាក់ ធ្វើឲ្យប៉ើងដំបូងផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នង យ៉ាងដំណំ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោងនាទីនៅភូមិជ្រុង ឃុំសារង្គ ស្រុកស្វាយចេក។

នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញបទបញ្ជាដល់លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក ដឹកនាំកម្លាំងនគរបាលជាច្រើននាក់ចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ដើម្បីឆ្លើយតបសំណូមពរ និងដោះស្រាយការលំបាកចំពោះមុខ ក្នុងរដូវវស្សា។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បញ្ជូនកម្លាំងជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់

សូមបញ្ជាក់ថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ណុក ផល្លា ភេទ ស្រី អាយុ ៥០ឆ្នាំ បន្ទុកគ្រួសារមានចំនួន៥នាក់ ស្រី ៥នាក់ ទីលំនៅភូមិជ្រុង ឃុំសារង្គ ស្រុកស្វាយចេក មានផ្ទះ ១ខ្នង ទំហំ៦ម៉ែត្រគុណ៩ម៉ែត្រ ជួសជុលអស់សង្គ័សី ១២សន្លឹក ផ្លានអស់ ៦ដើម៕

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បញ្ជូនកម្លាំងជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់