យប់នេះ! Manchester United ប៉ះ Spurs វគ្គផ្តាច់ព្រ័ត្រ Europa League
ក្រុមបិសាចក្រហម Manchester United នឹងត្រូវប្រកួតគ្នាជាមួយគូប្រជែងរួមលីគ មាន់ខ្នាយមាស Tottenham Hotspur ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់លំដាប់ទីពីរអឺរ៉ុប Europa League នៅយប់ថ្ងៃពុធនេះ វេលាម៉ោង២៖០០នាទី (ម៉ោងនៅកម្ពុជា)។
ក្រុម Tottenham Hotspur ក្រោមការដឹកនាំរបស់លោក Ange Postecoglou ក៏មិនខុសពីក្រុម Manchester United របស់លោក Ruben Amorim ដែរ ពួកគេទាំងពីរ មានរដូវកាលអាក្រក់ដូចគ្នា នៅ Premier League ដោយបិសាចក្រហម ឈរនៅលេខរៀងទី១៦ ខណៈក្រុមមាន់ខ្នាយមាស ឈរនៅលេខរៀង១៧។
យ៉ាងណាមិញ បើយើងក្រឡែកទៅមើលពីស្ថិតិរបស់បិសាចក្រហម នៅឯ Europa League វិញ ពួកគេហាក់មានភាពល្អប្រសើរខ្លាំងមែនទែន ពោលគឺមិនទាន់ចាញ់សូម្បីមួយប្រកួតនៅក្នុងរដូវកាលនេះ ខណៈ Spur វិញ មានឈ្នះ មានចាញ់។ មុនឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រនេះ Man United បានយកឈ្នះ ក្រុម Athletic Club នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផលទាំងពីរជើង ៧ ទល់នឹង ៦ រីឯក្រុម Spure បានយកឈ្នះ Bodø/Glimt ដោយលទ្ធផល ៥ ទល់នឹង ១។
យ៉ាងណា បើមើលការជួបគ្នា៣លើកចុងក្រោយ រដូវកាលនេះ Manchester United មិនដែលឈ្នះ Tottenham Hotspur ឡើយ ពោលគឺចាញ់ទាំងអស់ (ចាញ់ ៣-០, ៤-៣ និង ១-០) ដូច្នេះនេះជាឱកាសរបស់បិសាចក្រហម ដើម្បីសងសឹក ក៏ដូចជាការលើកពាន ពិសេសនោះ គឺការធានាបានកៅអីមួយទៅកាន់ការប្រកួត UCl រដូវកាលក្រោយ។
ដូច្នេះយើងនឹងរងចាំមើលទាំងអស់គ្នា ថាតើក្រុមបិសាចក្រហម ឬមាន់ខ្នាយមាស ដែលជាអ្នកលើកពាន Europa League រដូវកាលនេះ៕