Close

ចាញ់ Barcelona យប់មិញ លោក Ancelotti ថាកុំភ្លេច Real Madrid ខ្វះខ្សែការពារ ៥នាក់

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 2:08 am កីឡា
ចាញ់ Barcelona យប់មិញ លោក Ancelotti ថាកុំភ្លេច Real Madrid ខ្វះខ្សែការពារ ៥នាក់ ចាញ់ Barcelona យប់មិញ លោក Ancelotti ថាកុំភ្លេច Real Madrid ខ្វះខ្សែការពារ ៥នាក់

គ្រូបង្វឹកសញ្ជាតិអ៊ីតាលី លោក Carlo Ancelotti បាននិយាយថា ខ្សែការពាររបស់ Real Madrid បានបង្កើតកំហុសជាច្រើន ដោយសារតែអវត្តមានកីឡាករសំខាន់ៗជាច្រើន នៅពេលដែលពួកគេបានចាញ់ ៣-៤ ក្រោមថ្វីជើង ក្រុមអ្នកមានបុណ្យ Barcelona កាលពីយប់មិញ។

លោក Ancelotti បាននិយាយបន្ទាប់ពីបញ្ចប់ការប្រកួតថា៖ «ក្នុងការប្រកួតកម្រិតនេះ អ្នកត្រូវតែការពារឲ្យបានល្អ និងវាយសម្រុកឲ្យបានល្អ។ យើងវាយសម្រុកបានយ៉ាងល្អ ប៉ុន្តែក្នុងរយៈពេល ៣០នាទីចុងក្រោយ នៃតង់ទីមួយ យើងបានបង្កើតកំហុសក្នុងការការពារ»។

ចាញ់ Barcelona យប់មិញ លោក Ancelotti ថា កុំភ្លេច Real Madrid ខ្វះខ្សែការពារ ៥នាក់

គ្រូបង្វឹកសញ្ជាតិអ៊ីតាលី បានកត់សម្គាល់ថា Real មិនមានក្រុមខ្លាំងជាងគេនោះទេ ជាពិសេសតំបន់ការពារ។ ការប្រកួតនេះ ក្រុមអធិរាជស គ្មានខ្សែការពារ Ferland Mendy, Dani Carvajal, Eduardo Camavinga, Eder Militao, David Alaba និង Antonio Rudiger ដោយសាររបួស។

ដូច្នេះហើយ Ancelotti ត្រូវប្រើខ្សែការពារបណ្តោះអាសន្នបួននាក់របស់លោក មានដូចជា Fran Garcia, Raul Asencio, Aurelien Tchouameni និង Lucas Vazquez។ ក្នុងនោះ Garcia គឺជាជម្រើសទីបួន នៅខ្សែការពារឆ្វេង Tchouameni, Vazquez មិនសូវល្អក្នុងការលេងជាខ្សែការពារ ហើយ Asencio នៅតែស្ថិតក្នុងក្រុម B។

ត្រង់ចំណុចនេះ លោក Ancelotti បាននិយាយថា៖ «យើងបានវាយលុកកន្លែងនៅពីក្រោយតំបន់ការពាររបស់ Barca យ៉ាងល្អ ហើយបានបង្កើតឱកាសយ៉ាងច្បាស់។ យើងបានស៊ុតបញ្ចូលទីបាន ៣គ្រាប់ ហើយមានពីរគ្រាប់ ត្រូវបានលុបចោលវិញ ដោយសារ offside ។ យើងមានគំនិតច្បាស់លាស់ក្នុងការប្រយុទ្ធ ប៉ុន្តែមិនមែននៅក្នុងការការពារទេ ហើយកុំភ្លេចថា Real បានបាត់ខ្សែការពារ ៥នាក់»។

គួរបញ្ជាក់ថា Real Madrid បានចាញ់ទាំង៤ប្រកួត ទល់នឹង Barca គ្រប់ការប្រកួតទាំងអស់ ក្នុងរដូវកាលនេះ។ មុននោះ ពួកគេបានចាញ់ ០-៤ ក្នុងជើងទីមួយ នៃ La Liga, ចាញ់ ២-៥ នៅវគ្គផ្តាច់ព្រ័ត្រ Spanish Super Cup និង ២-៣ នៅវគ្គផ្តាច់ព្រ័ត្រ Copa del Rey ។ លទ្ធផលចុងក្រោយ ៣-៤ បានបំផ្លាញក្តីសង្ឃឹមរបស់ Real ក្នុងការឈ្នះ La Liga៕

ចាញ់ Barcelona យប់មិញ លោក Ancelotti ថា កុំភ្លេច Real Madrid ខ្វះខ្សែការពារ ៥នាក់

អត្ថបទទាក់ទង