Close

អបអរសាទរ! ព្រះខ័នរាជស្វាយរៀង ការពារជើងឯកលីគកំពូលកម្ពុជា បានសម្រេច

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 3:39 am កីឡា
អបអរសាទរ! ព្រះខ័នរាជស្វាយរៀង ការពារជើងឯកលីគកំពូលកម្ពុជា បានសម្រេច អបអរសាទរ! ព្រះខ័នរាជស្វាយរៀង ការពារជើងឯកលីគកំពូលកម្ពុជា បានសម្រេច

(ភ្នំពេញ)៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានការពារតំណែងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ដោយជោគជ័យ បន្ទាប់ពីយកឈ្នះក្រុមបាល់ទាត់ណាហ្គាវើលដ៏ ក្នុងលទ្ធផល ២-១ កាលពីព្រយប់ថ្ងៃទី៣០ ខែមេសា នៅកីឡដ្ឋានខេត្តស្វាយរៀង ។

មែនទែនទៅ ការប្រកួតដែលបានលើកពេលពីថ្ងៃទី១០ ខែឧសភា មកប្រកួតនៅចុងខែមេសានេះ ព្រះខ័នរាជស្វាយរៀង បានបើកការនាំមុខក្រុមភ្ញៀវ ១គ្រាប់មុន ដោយកីឡាករ Cristian Dos Santos នៅនាទី១៦។ យ៉ាងណា ចូលដល់ដើមតង់ទី២ ណាហ្គាវើលដ៏ រកបានគ្រាប់តាមស្មើ នៅនាទី៥០ ដោយកីឡាករ Hugo Kametani។

អបអរសាទរ! ព្រះខ័នរាជស្វាយរៀង ការពារជើងឯកលីគកំពូលកម្ពុជា បានសម្រេច

បន្ទាប់មកក្រុមទាំងពីរ បានបន្ដវាយសម្រុកគ្នា ទៅវិញទៅមក តែ ព្រះខ័នរាជស្វាយរៀង ដាក់សម្ពាធទៅលើក្រុមណាហ្គាវើលដ៏ ខ្លាំងជាង រហូតដល់ចុងម៉ោង ទើបកីឡាករស្វាយរៀង Odawara ស៊ុតបន្ថែមគ្រាប់ទី២ នៅនាទី៩០+៧ ដែលជាគ្រាប់ជ័យជម្នះតែម្ដង។

ជ័យជម្នះនេះ បានធ្វើឲ្យព្រះខ័នរាជស្វាយរៀង មានពិន្ទុគ្រប់គ្រាន់ ដើម្បីលើកពាន បើទោះបីជានៅសល់ ២ប្រកួតទៀតក៏ដោយ។ បច្ចុប្បន្ន ព្រះខ័នរាជស្វាយរៀង បន្ដឈរកំពូលតារាង ដោយរកបាន ៧៣ពិន្ទុ និងសល់ ២ប្រកួតក្នុងដៃ នាំមុខក្រុមភ្នំពេញក្រោន ដែលឈរលេខ២ និងសល់ ៣ប្រកួតក្នុងដៃ ចំនួន ១០ពិន្ទុ ។
គួរបញ្ជាក់ឱ្យដឹងផងដែរថា ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ គ្រោងនឹងបញ្ចប់ទៅនាថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ៕


អបអរសាទរ! ព្រះខ័នរាជស្វាយរៀង ការពារជើងឯកលីគកំពូលកម្ពុជា បានសម្រេច