Close

ក្រសួងឧស្សាហកម្ម និងវិទ្យាស្ថាន STEPI សហការអភិវឌ្ឍ “តំបន់ប្រមូលផ្តុំនវានុវត្តន៍ឧស្សាហកម្ម ស្រាវជ្រាវ និងអភិវឌ្ឍន៍” នៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | 8 ម៉ោងមុន ព័ត៌មានជាតិ
ក្រសួងឧស្សាហកម្ម និងវិទ្យាស្ថាន STEPI សហការអភិវឌ្ឍ “តំបន់ប្រមូលផ្តុំនវានុវត្តន៍ឧស្សាហកម្ម ស្រាវជ្រាវ និងអភិវឌ្ឍន៍” នៅកម្ពុជា ក្រសួងឧស្សាហកម្ម និងវិទ្យាស្ថាន STEPI សហការអភិវឌ្ឍ “តំបន់ប្រមូលផ្តុំនវានុវត្តន៍ឧស្សាហកម្ម ស្រាវជ្រាវ និងអភិវឌ្ឍន៍” នៅកម្ពុជា

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (STEPI) នៃសាធារណៈរដ្ឋកូរ៉េ បានចុះអនុស្សរណៈ ចាប់ផ្តើមកិច្ចសហប្រតិបត្តិការផ្លូវការ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ “តំបន់ប្រមូលផ្តុំនវានុវត្តន៍ឧស្សាហកម្ម ស្រាវជ្រាវ និងអភិវឌ្ឍន៍”នៅក្នុងប្រទេសកម្ពុជា។

ភាគីទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកគោលនយោបាយក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។

ក្រសួងឧស្សាហកម្ម និងវិទ្យាស្ថាន STEPI សហការអភិវឌ្ឍ “តំបន់ប្រមូលផ្តុំនវានុវត្តន៍ឧស្សាហកម្ម ស្រាវជ្រាវ និងអភិវឌ្ឍន៍” នៅកម្ពុជា

លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា៖ “តាមរយៈការប្រើប្រាស់ជំនាញគោលនយោបាយផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់វិទ្យាស្ថាន STEPI និងការកែទម្រង់ជាបន្តបន្ទាប់របស់ក្រសួង ដើម្បីលើកកម្ពស់វិស័យឧស្សាហកម្ម និងនវានុវត្តន៍ យើងមានគោលបំណងបង្កើតបរិយាកាសអំណោយផល ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចរយៈពេលវែង និងភាពប្រកួតប្រជែងរបស់កម្ពុជា។”

បើមតាមលោក ហែម វណ្ឌី ក្រោមកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរនឹងសហការអនុវត្តការងារសំខាន់ៗ រួមទាំងការរៀបចំគោលនយោបាយ ការអភិវឌ្ឍយន្តការផ្តល់មូលនិធិ និងវិនិយោគ ការផ្ទេរបច្ចេកវិទ្យា និងការផ្លាស់ប្តូរចំណេះដឹង។ គណៈកម្មាធិការសម្របសម្រួលរួមមួយ នឹងត្រូវបានបង្កើតឡើង ដើម្បីត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀង និងធានាឱ្យមានការសម្របសម្រួលជាយុទ្ធសាស្ត្រក្នុងភាពជាដៃគូនេះ៕

ក្រសួងឧស្សាហកម្ម និងវិទ្យាស្ថាន STEPI សហការអភិវឌ្ឍ “តំបន់ប្រមូលផ្តុំនវានុវត្តន៍ឧស្សាហកម្ម ស្រាវជ្រាវ និងអភិវឌ្ឍន៍” នៅកម្ពុជា

អត្ថបទទាក់ទង