អគ្គីភ័យឆាបឆេះអគារកាស៊ីណូមានស្លាប់និងរបួសដែលត្រូវសង្គ្រោះ ជាង៧០នាក់និងឆេះអស់ចំនួន៣អគារ
បន្ទាយមានជ័យ៖អគ្គីភ័យឆាបឆេះអគារកាស៊ីណូមានស្លាប់និងរបួសដែលត្រូវសង្គ្រោះជាង៧០នាក់និងឆេះអស់ចំនួន៣អគារតួលេខបឋមរហូតដល់ម៉ោង១១ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នៅក្រុងប៉ោយប៉ែត។
ក្នុងឧបទ្ទវហេតុអគ្គីភ័យឆាបឆេះកាស៊ីណូឃើញវត្តមានសម្តេចក្រឡាហម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងក្រុមការងារគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិនិងខេត្ត។
គួររលឹកថា៖ អគ្គីភ័យដែលឆាបឆេះអគារកាស៊ីណូកើតឡើងនៅអំឡុងម៉ោង១១.៤០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នៅអគារក្រុមហ៊ុនកាស៊ីណូហ្គ្រែនដាយអឹមិនស៊ីធីនៅខាងត្បូងហើយបន្តឆេះតាមស្ពានរាលឆេះអគារកាស៊ីណូហ្ក្រេនដាយអឹមិនស៊ីធីខាងជើងផ្លូវជាតិលេខ៥ ហើយរាលដាលឆេះអគារក្រុមហ៊ុនកាស៊ីណូប៉ោយប៉ែតស៊ីធីដែលជាប់នៅខាងលិច។
ហេតុការណ៍អគ្គីភ័យកើតឡើងនេះព័ត៌មានបឋមគឺមូលហេតុដែលអគ្គីភ័យកើតឡើងបង្កឆ្លងចរន្តអគ្គីសនីយីប៉ាណូជាប់ពីដាននៅអគារជាន់ក្រោមក្រុមហ៊ុនកាស៊ីណូហ្គ្រែនដាយអឹមិនស៊ីធីដែលមានអគារ១៧ជាន់ខាងត្បូងហើយរាលដាលឆេះអគារកាស៊ីណូខាងជើងផ្លូវបណ្តាលឆាបឆេះអស់ចំនួន៣អគារ ២ក្រុមហ៊ុនដែលខូចខាតស្ទើរតែទាំងស្រុង។
នៅពេលដែលអគ្គីភ័យឆាបឆេះអគារហ្គែនដាយអឹមិនស៊ីធីអគារដែលអគ្គីភ័យកំពុងឆាបឆេះនិងផ្សែងខ្មួរខ្មាញ់មានភ្ញៀវនិងបុគ្គលិកកាស៊ីណូជាប់លើអគារដោយភ័យស្លន់ស្លោរបានឡូតចុះពីលើអគារមានស្លាប់ និងរបួសត្រូវបានសង្គ្រោះដឹកទៅមន្ទីរប្រទេសថៃនិងមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។
លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ រហូតម៉ោង១១ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២នេះ ត្រូវបានគ្រប់គ្រងស្ថានការបានស្ទើរ១០០ភាគរយហើយដែលឆេះអស់ចំនួន៣អគារ២ក្រុមហ៊ុនមានអគារក្រុមហ៊ុនហ្គ្រែនដាយអឹមិនស៊ីធី២អគារនិងក្រុមហ៊ុនកាស៊ីណូប៉ោយប៉ែតស៊ីធី១អគារ ព័ត៌បឋមរកមានអ្នកស្លាប់ជាង១០នាក់និងរបួសត្រូវសង្គ្រោះ៥៨នាក់។
លោកបានបញ្ជាក់ថា៖ អគ្គីភ័យកើតឡើងមានកម្លាំងអន្តរាគមន៍ប្រមាណជិត១ពាន់រួមមានកម្លាំងទាំងបីស្ថាប័នកម្ពុជា និងកម្លាំងភាគីថៃទាហ៊ានឈុតខ្មៅនិងប៉ារ៉ានិងក្រុមសង្គ្រោះកម្ពុជា.ថៃនិងរថយន្តពន្លត់អគ្គីភ័យប្រមាណជិត៣០គ្រឿងប្រើប្រាស់ទឹកមិនតិចជាងរយឡាននិងរថយន្តសង្គ្រោះជាង២០គ្រឿង។
គួរបញ្ជាក់ថា៖នៅពេលអគ្គីភ័យឆាបឆេះអគារក្រុមហ៊ុនកាស៊ីណូខាងកើតប្រមាណ៧០ម៉ែត្រពីខ្លោងទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវបានបិតជាបណ្តុះអាសន្នមិនឲ្យរថយន្តដឹកទំនិញចេញ.ចូលតែអោយភ្ញៀវជាតិនិងអន្តរជាតិរួមទាំងអាជីវករនិងកម្មករថ្មើជើងចេញ.ចូលជាធម្មតាតាមផ្លូវខាងជើងខ្លោងទ្វារ៕