Close

មន្ទីរសាធារណការភ្នំពេញចាប់ផ្តើមតម្លើងរបាំងទ្រូងផ្លូវនៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ត៌មានជាតិ
មន្ទីរសាធារណការភ្នំពេញចាប់ផ្តើមតម្លើងរបាំងទ្រូងផ្លូវនៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ មន្ទីរសាធារណការភ្នំពេញចាប់ផ្តើមតម្លើងរបាំងទ្រូងផ្លូវនៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ

ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី នៅព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៥បានចាប់ផ្តើមតម្លើងរបាំងទ្រូងផ្លូវ នៅតាមបណ្តោយ មហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) បន្ទាប់ពីករណី គ្រោះថ្នាក់ចរាចរណ៍បន្តបន្ទាប់ និងសំណើពីសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

មន្ទីរសាធារណការភ្នំពេញ បញ្ជាក់ថា ១-តម្លើងរបាំងដែកទ្រូងផ្លូវ ចាប់ពីស្ពានអាកាសមរតកតេជោ ដល់ភ្លើងស្តុបប្រសព្វមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បរសភោគាធិបតី ហ៊ុន នាង ។ កំណាត់ផ្លូវនេះ កំណត់ល្បឿនអតិបរមា ៤០ គ.ម/ម៉ោង ។ ២-តម្លើងរបាំងបេតុងទ្រូងផ្លូវ ចាប់ពីមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បរសភោគាធិបតី ហ៊ុន នាង ដល់ផ្លូវជាតិលេខ ២ ។ កំណាត់ផ្លូវនេះ កំណត់ល្បឿនអតិបរមា ៦០ គ.ម/ម៉ោង ។

មន្ទីរសាធារណការភ្នំពេញចាប់ផ្តើមតម្លើងរបាំងទ្រូងផ្លូវនៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ

បើតាមមន្ទីរសាធារណការ មហាវិថីនេះ ក៏បានអ៊ុតគំនូសចរាចរ ដោយគូសគំនូសបែកចែកគន្លងរថយន្ត គន្លងទោចក្រយានយន្ត ព្រមទាំងតម្លើងស្លាកសញ្ញាចរាចរបន្ថែមផងដែរ។ ដើម្បីសុវត្ថិភាពលើដងផ្លូវ សូមចូលរួមគោរពច្បាប់ចរាចរផ្លូវគោក និងគោរពតាមល្បឿនកំណត់ ៕

មន្ទីរសាធារណការភ្នំពេញចាប់ផ្តើមតម្លើងរបាំងទ្រូងផ្លូវនៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ

អត្ថបទទាក់ទង