Close

មន្ត្រី៖ ករណីខ្វះខាតទឹកបង្កបង្កើនផលស្រូវប្រាំងនៅតាកែវ បណ្តាលមកពីការធ្វើស្រែប្រាំងលើសពីសមត្ថភាពផ្គត់ផ្គង់ទឹករហូតដល់ទៅ ២ដង

ដោយ៖ Chhan Sreyka ​​ | 8 ម៉ោងមុន ព័ត៌មានជាតិ
មន្ត្រី៖ ករណីខ្វះខាតទឹកបង្កបង្កើនផលស្រូវប្រាំងនៅតាកែវ បណ្តាលមកពីការធ្វើស្រែប្រាំងលើសពីសមត្ថភាពផ្គត់ផ្គង់ទឹករហូតដល់ទៅ ២ដង មន្ត្រី៖ ករណីខ្វះខាតទឹកបង្កបង្កើនផលស្រូវប្រាំងនៅតាកែវ បណ្តាលមកពីការធ្វើស្រែប្រាំងលើសពីសមត្ថភាពផ្គត់ផ្គង់ទឹករហូតដល់ទៅ ២ដង

តាកែវ៖ លោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានចុះជួបប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាខ្វះខាតទឹកបង្កបង្កើនផលស្រូវប្រាំង នៅស្រុកបាទី ខេត្តតាកែវ។

ការចុះដោះស្រាយនេះ ធ្វើឡើង បន្ទាប់ពីប្រជាពលរដ្ឋនៅខេត្តតាកែវជាច្រើនគ្រួសារ តវ៉ាបិទផ្លូវជាតិលេខ២ ដើម្បីទាមទារឱ្យអាជ្ញាធរដោះស្រាយបញ្ហាខ្វះទឹកធ្វើកសិកម្ម និងស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយបន្ទាប់ ។

មន្ត្រី៖ ករណីខ្វះខាតទឹកបង្កបង្កើនផលស្រូវប្រាំងនៅតាកែវ បណ្តាលមកពីការធ្វើស្រែប្រាំងលើសពីសមត្ថភាពផ្គត់ផ្គង់ទឹករហូតដល់ទៅ២ដង

តាមរយៈការចុះពិនិត្យទីតាំងផ្ទាល់ លោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស វាយតម្លៃថា ករណីខ្វះខាតទឹកនេះបណ្តាលមកពីការធ្វើស្រែប្រាំងលើសពីសមត្ថភាពផ្គត់ផ្គង់ទឹករហូតដល់ទៅ២ដង ដែលមានចំនួន ៤ ០០០ ហិកតាខណៈដែលសមត្ថភាពទឹកអាចផ្គត់ផ្គង់ត្រឹម ២ ០០០ ហិកតាប៉ុណ្ណោះ។

ទោះបីជាយ៉ាងនេះក្តីលោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានសម្របសម្រួលជាមួយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីបូមយកទឹកពីទន្លេបាទីដាក់ចូលទៅក្នុងប្រលាយ ដើម្បីដោះស្រាយបញ្ហាខ្វះខាតទឹក និងការព្រួយបារម្មណ៍របស់បងប្អូនប្រជាកសិករចំនួន ៣៥០០ គ្រួសារ។

ជាលទ្ធផល ក្រសួងធនធានទឹក និងឧតុនិយម បានចាត់វិធានការតាមសំណូមពររបស់ប្រជាពលរដ្ឋ បូមទឹកស្តុកបំពេញប្រឡាយចំនួន ១៨ គីឡូម៉ែតនេះដែលមានការរីងស្ងួត ចំនួន ០៧ថ្ងៃក្នុងវគ្គទី ០១ និងបន្តបូមបន្ថែមទៀតនៅវគ្គទី ០២។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំណូមពរដល់ប្រជាពលរដ្ឋទាំង ៣ ៥០០ គ្រួសារចូលរួមសហការគ្នាជាមួយអាជ្ញាធរ និងកងកម្លាំងទាំង ៣ប្រភេទ ក្នុងការកំណត់ពេលបូមទឹករួមគ្នា នៅពេលមានទឹកពេញប្រឡាយគ្រប់គ្រាន់ ដើម្បីទទួលបានទឹកប្រើប្រាស់ទាំងអស់គ្នា និងមានតម្លាភាព។

តាមរយៈលទ្ធផលវិជ្ជមាននេះ ប្រជាពលរដ្ឋបានសម្តែងការជឿទុកចិត្ត និងបង្ហាញក្តីសង្ឃឹមគាំទ្រ លើរាជរដ្ឋាភិបាល ជាពិសេសក្រសួងធនធានទឹក និងឧតុនិយម សម្រាប់ដំណោះស្រាយក្នុងបញ្ហានេះ។ លើសពីនេះ ប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណដល់សម្តេចតេជោ និងសម្តេចធិបតី ដែលជានិច្ចជាកាលតែងតែគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋ និងអន្តរាគមន៍ទាន់ពេលវេលា ដោយមិនទុកនរណាម្នាក់ចោលនោះទេ៕

មន្ត្រី៖ ករណីខ្វះខាតទឹកបង្កបង្កើនផលស្រូវប្រាំងនៅតាកែវ បណ្តាលមកពីការធ្វើស្រែប្រាំងលើសពីសមត្ថភាពផ្គត់ផ្គង់ទឹករហូតដល់ទៅ២ដង

អត្ថបទទាក់ទង