Close

ប្រធានាធិបតីកូរ៉េខាងត្បូងចេញមុខការពារ «ច្បាប់អាជ្ញាសឹក» និងសន្យាថា «តស៊ូដល់ទីបញ្ចប់»

ដោយ៖ Chhan Sreyka ​​ | 23 ម៉ោងមុន ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូងចេញមុខការពារ «ច្បាប់អាជ្ញាសឹក» និងសន្យាថា «តស៊ូដល់ទីបញ្ចប់» ប្រធានាធិបតីកូរ៉េខាងត្បូងចេញមុខការពារ «ច្បាប់អាជ្ញាសឹក» និងសន្យាថា «តស៊ូដល់ទីបញ្ចប់»

សេអ៊ូល៖ ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ បានថ្កោលទោសគូប្រជែងនយោបាយរបស់លោកថាជា «កងកម្លាំងប្រឆាំងរដ្ឋ» និងបាននិយាយថា ប្រទេសកូរ៉េខាងជើងបានលួច Hack ការបោះឆ្នោត ហើយបានប្រកាសការពារចំពោះច្បាប់អាជ្ញាសឹករយៈពេលខ្លីដែលលោកបានចេញកាលពីសប្តាហ៍មុនថាជាផ្លូវច្បាប់ ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ។

ការអត្ថាធិប្បាយរបស់លោក Yoon Suk Yeol បានកើតមានឡើងនៅពេលដែលមេដឹកនាំគណបក្សរបស់ខ្លួនបាននិយាយថាប្រធានាធិបតីមិនបានបង្ហាញពីសញ្ញានៃការលាលែងពីតំណែងទេ ហើយត្រូវតែចោទប្រកាន់ ។

តាមការចុះផ្សាយរបស់សារព័ត៌មាន CNA ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានឱ្យដឹងថា លោក Yoon Suk Yeol ប្រឈមមុខនឹងការបោះឆ្នោតចោទប្រកាន់លើកទីពីរនៅក្នុងរដ្ឋសភានៅថ្ងៃសៅរ៍ខាងមុខនេះ មួយសប្តាហ៍បន្ទាប់ពីការបរាជ័យលើកទីមួយ ដោយសារតែគណបក្សកាន់អំណាចភាគច្រើនបានធ្វើពហិការមិនចូលរួមការបោះឆ្នោត។

លោក Yoon Suk Yeol បាននិយាយថ្លែងថា៖«ខ្ញុំនឹងតស៊ូដល់ទីបញ្ចប់» ។ លោក និយាយបែបនេះនៅជិតចុងបញ្ចប់នៃសុន្ទរកថាដ៏វែងមួយដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍

លោក Yoon Suk Yeol ក៏បានបាននិយាយទៀតថា «គណបក្សប្រឆាំងបានរុញប្រទេសចូលទៅក្នុង “វិបត្តិជាតិ” »។ លោកបន្ថែម «រដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រឆាំងបានក្លាយជាបិសាចដែលបំផ្លាញសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យសេរី»។

ប្រធានាធិបតីកូរ៉េខាងត្បូងចេញមុខការពារ «ច្បាប់អាជ្ញាសឹក» និងសន្យាថា«តស៊ូដល់ទីបញ្ចប់»

លោក Yoon Suk Yeol ថ្លែងបន្តថា៖ «ខ្ញុំសូមអភ័យទោសជាថ្មីម្តងទៀតចំពោះប្រជាពលរដ្ឋដែលមានការភ្ញាក់ផ្អើល និងបារម្ភដោយសារច្បាប់អាជ្ញាសឹក»។ លោកបន្តថា «សូមទុកចិត្តខ្ញុំចំពោះភក្ដីភាពរបស់ខ្ញុំចំពោះប្រជាជនគ្រប់រូប»។ យ៉ាងនេះក្តីប្រកាសថា លោកនឹងមិនគេចពីការទទួលខុសត្រូវផ្នែកច្បាប់ និងនយោបាយទាក់ទងនឹងការប្រកាសច្បាប់អាជ្ញាសឹកឡើយ។

នៅមុនសុន្ទរកថាតាមទូរទស្សន៍របស់លោក Yoon មេដឹកនាំគណបក្សអំណាចប្រជាជន (PPP) គឺលោក Han Dong-hoon បាននិយាយថា លោក Yoon ត្រូវតែបណ្តេញចេញពីអំណាច ហើយមធ្យោបាយតែមួយគត់ដើម្បីសម្រេចបាននោះគឺសម្រាប់គណបក្សដើម្បីគាំទ្រសេចក្តីព្រាងច្បាប់ចោទប្រកាន់។

លោកបន្តថា នៅក្នុងការអត្ថាធិប្បាយដែលបានបន្លឺឡើងនូវយុត្តិកម្ម សម្រាប់ការប្រកាសការគ្រប់គ្រងគ្រាអាសន្នដំបូង លោកបាននិយាយថា «ក្រុមឧក្រិដ្ឋជន» ដែលបានធ្វើឱ្យខូចកិច្ចការរដ្ឋនិងរំខានដល់នីតិរដ្ឋ ត្រូវតែត្រូវបានបញ្ឈប់សកម្មភាពកាន់កាប់រដ្ឋាភិបាល។

ឆ្លើយតបនឹងបញ្ហានេះ លោក Yoon បាននិយាយចោទប្រកាន់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ប្រទេស ត្រូវបាន Hack ដោយកូរ៉េខាងជើងកាលពីឆ្នាំមុន ប៉ុន្តែទីភ្នាក់ងារឯករាជ្យបានបដិសេធមិនសហការក្នុងការស៊ើបអង្កេត និងត្រួតពិនិត្យប្រព័ន្ធរបស់ខ្លួនដើម្បីការពារសុចរិតភាព។ លោកបាននិយាយថា ការបដិសេធនេះគឺគ្រប់គ្រាន់ដើម្បីលើកជាសំណួរអំពីភាពត្រឹមត្រូវនៃការបោះឆ្នោតខែមេសា ឆ្នាំ 2024 និងនាំឱ្យគាត់ប្រកាសច្បាប់អាជ្ញាសឹក។

គណបក្សអំណាចប្រជាជន (PPP) របស់ លោក Yoon បានរងបរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្នុងការបោះឆ្នោតខែមេសា ដែលអនុញ្ញាតឱ្យគណបក្សប្រជាធិបតេយ្យគ្រប់គ្រងលើសលប់នៃរដ្ឋសភា។ ទោះជាយ៉ាងនេះក្ដី គណបក្សប្រឆាំងត្រូវការសមាជិក ៨ រូប ដើម្បីបោះឆ្នោតជាមួយពួកគេដើម្បីឲ្យប្រធានាធិបតីទទួលការចោទប្រកាន់។
ជាមួយគ្នានោះ លោក Han មេដឹកនាំគណបក្សអំណាចប្រជាជន (PPP)បានជំរុញសមាជិកបក្សរបស់ខ្លួន ឲ្យចូលរួមកិច្ចប្រជុំនេះ ហើយបោះឆ្នោត«តាមការជឿជាក់និងមនសិការរបស់ពួកគេ»។

លោក Jo Seung-lae តំណាងរាស្រ្តគណបក្សប្រឆាំងដ៏សំខាន់របស់គណបក្សប្រជាធិបតេយ្យបានប្រាប់ AFP ថា ការបោះឆ្នោតចោទប្រកាន់នៅថ្ងៃសៅរ៍នឹងប្រព្រឹត្តទៅប្រហែលម៉ោង 5 ល្ងាចម៉ោងក្នុងស្រុក ៕
https://www.channelnewsasia.com/east-asia/south-korea-yoon-suk-yeol-defends-martial-law-decision-party-impeachment-4802106