លោក Trump មិនអនុញ្ញាតឱ្យលក់ដែកថែបរបស់អាមេរិកឱ្យទៅក្រុមហ៊ុនជប៉ុន Nippon Steel
អាមេរិក៖ ប្រធានាធិបតីជាប់ឆ្នោត លោក Donald J. Trump បាននិយាយកាលពីយប់ថ្ងៃច័ន្ទថា លោកនឹងរារាំងក្រុមហ៊ុនជប៉ុន Nippon Steel ដែលបានស្នើរសុំទិញយកដែកថែបរបស់សហរដ្ឋអាមេរិកនៅពេលចូលកាន់តំណែង ដោយបានប្រកាសថា លោកនឹងមិនអនុញ្ញាតឱ្យអាជីវកម្មដ៏ល្បីល្បាញរបស់អាមេរិកក្លាយជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបរទេសនោះទេ»។
លោក Trump បានសរសេរនៅលើបណ្តាញសង្គម Truth Social ថា «ខ្ញុំប្រឆាំងដាច់ខាតចំពោះដែកថែបរបស់សហរដ្ឋអាមេរិកដ៏ល្អ និងដ៏មានឥទ្ធិពលដែលត្រូវបានទិញដោយក្រុមហ៊ុនបរទេស Nippon Steel របស់ប្រទេសជប៉ុន។ ក្នុងនាមជាប្រធានាធិបតី ខ្ញុំនឹងរារាំងកិច្ចព្រមព្រៀងនេះមិនឲ្យកើតឡើង។ អ្នកទិញប្រយ័ត្ន!!!»។
ជាមួយគ្នានេះ លោក Trump បាននិយាយទៀត ថា ផែនការសេដ្ឋកិច្ចរបស់លោកនឹងធានាថា ដែកថែបរបស់សហរដ្ឋអាមេរិកនៅតែរឹងមាំដោយខ្លួនឯងដោយគ្មានការវិនិយោគដែលបានសន្យាពីក្រុមហ៊ុន Nippon Steel ។
ជាមួយគ្នានោះដែរ លោកប្រធានាធិបតី Biden និងអនុប្រធានាធិបតី Kamala Harris ក៏ធ្លាប់បានប្រឆាំងនឹងការទិញដែកថែបរបស់សហរដ្ឋអាមេរិក ក្នុងតម្លៃ ១៥ពាន់លានដុល្លាររបស់ក្រុមហ៊ុន Nippon នេះ ។
យ៉ាងនេះក្តី លោក Takahiro Mori នាយកប្រតិបត្តិរបស់ ក្រុមហ៊ុន Nippon ដែលជាអ្នករៀបចំកិច្ចព្រមព្រៀងទិញដែកថែបរបស់សហរដ្ឋអាមេរិក ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានធ្វើដំណើរទៅសហរដ្ឋអាមេរិកដោយជួបជាមួយមេដឹកនា United Steelworkers ។ លោកក៏បានជួបពិភាក្សាជាមួយអភិបាលក្រុង Josh Shapiro នៃរដ្ឋ Pennsylvania ផងដែរ។
ក្រោយជំនួប លោក មានសុទិដ្ឋិនិយមថាការសម្រេចចិត្តចំពោះកិច្ចព្រមព្រៀងអាចកើតមាន នៅមុនបុណ្យណូអែល៕