Close

ឥណ្ឌូណេស៊ី នឹងផ្តល់អាទិភាពលើការប្រើប្រាស់កីឡាករ U22 និងកីឡាករក្នុងស្រុក ក្នុងពាន 𝗔𝗦𝗘𝗔𝗡 𝗠𝗶𝘁𝘀𝘂𝗯𝗶𝘀𝗵𝗶 𝗘𝗹𝗲𝗰𝘁𝗿𝗶𝗰 𝗖𝘂𝗽

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ឥណ្ឌូណេស៊ី នឹងផ្តល់អាទិភាពលើការប្រើប្រាស់កីឡាករ U22 និងកីឡាករក្នុងស្រុក ក្នុងពាន 𝗔𝗦𝗘𝗔𝗡 𝗠𝗶𝘁𝘀𝘂𝗯𝗶𝘀𝗵𝗶 𝗘𝗹𝗲𝗰𝘁𝗿𝗶𝗰 𝗖𝘂𝗽 ឥណ្ឌូណេស៊ី នឹងផ្តល់អាទិភាពលើការប្រើប្រាស់កីឡាករ U22 និងកីឡាករក្នុងស្រុក ក្នុងពាន 𝗔𝗦𝗘𝗔𝗡 𝗠𝗶𝘁𝘀𝘂𝗯𝗶𝘀𝗵𝗶 𝗘𝗹𝗲𝗰𝘁𝗿𝗶𝗰 𝗖𝘂𝗽

ក្នុងការប្រកួត 𝗔𝗦𝗘𝗔𝗡 𝗠𝗶𝘁𝘀𝘂𝗯𝗶𝘀𝗵𝗶 𝗘𝗹𝗲𝗰𝘁𝗿𝗶𝗰 𝗖𝘂𝗽 𝟮𝟬𝟮𝟰 ខាងមុខ ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី នឹងប្រើប្រាស់កីឡាករឈុត 𝐔𝟐𝟐 ច្រើន និងកីឡាករក្នុងស្រុក ខណៈដែលកីឡាករលេងនៅក្រៅប្រទេស (បរទេសចូលសញ្ជាតិ) មិនអាចចូលលេងបាន ព្រោះកម្មវិធីនេះ មិនមែនជា 𝐅𝐈𝐅𝐀 𝐭𝐨𝐮𝐫𝐧𝐚𝐦𝐞𝐧𝐭 ឬ 𝐅𝐈𝐅𝐀 𝐝𝐚𝐲 ឡើយ។

លោក 𝐒𝐡𝐢𝐧 𝐓𝐚𝐞-𝐲𝐨𝐧𝐠 ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូណេស៊ី អះអាងថា កត្ដាខាងលើនឹងធ្វើឱ្យការលេងរបស់ក្រុមរបស់លោកមិនខ្លាំងដូចជម្រុះ 𝐖𝐨𝐫𝐥𝐝 𝐂𝐮𝐩 ឡើយ តែក៏រំពឹងធ្វើបានល្អអាចដល់វគ្គផ្ដាច់ព្រ័ត្រដែរ

នៅក្នុងព្រឹត្តិការណ៍មួយ កាលពីថ្ងៃទី ២ ខែវិច្ឆិកា ដែលពានរង្វាន់ AFF Cup ត្រូវបានដាក់បង្ហាញនៅប្រទេសឥណ្ឌូនេស៊ី លោក Shin បានទទួលស្គាល់បញ្ហាប្រឈមនៃការហៅកីឡាករ ដែលកំពុងលេងនៅបរទេស ដោយសារតែការប្រកួតមិនមែនជាផ្នែកនៃប្រតិទិនអន្តរជាតិរបស់ FIFA និងមិនត្រូវបានរៀបចំដោយ FIFA ។ ជាលទ្ធផល Shin គ្រោង នឹងពឹងផ្អែកជាចម្បងលើកីឡាករក្នុងស្រុក។

ឥណ្ឌូណេស៊ី នឹងផ្តល់អាទិភាពលើការប្រើប្រាស់កីឡាករ U22 និងកីឡាករក្នុងស្រុក ក្នុងពាន 𝗔𝗦𝗘𝗔𝗡 𝗠𝗶𝘁𝘀𝘂𝗯𝗶𝘀𝗵𝗶 𝗘𝗹𝗲𝗰𝘁𝗿𝗶𝗰 𝗖𝘂𝗽

បច្ចុប្បន្ន ឥណ្ឌូណេស៊ី មានកីឡាករជម្រើសជាតិ ១៦នាក់ កំពុងប្រកបអាជីពនៅក្រៅប្រទេស ក្នុងនោះ ៥នាក់នៅហូឡង់, អង់គ្លេស ៤ នាក់, បែលហ្ស៊ិក ៣នាក់, និង អាមេរិក អ៊ីតាលី អូស្ត្រាលី និងម៉ាឡេស៊ី មានម្នាក់ដូចគ្នា។

CNN Indonesia បានរាយការណ៍ថា លោក Shin គឺផ្តោតលើការផ្តល់អាទិភាពដល់កីឡាករវ័យក្មេង។ កីឡាករភាគច្រើន ដែលលោក 𝐒𝐡𝐢𝐧 𝐓𝐚𝐞-𝐲𝐨𝐧𝐠 នឹងប្រើប្រាស់នៅ AFF Cup 2024 គឺកីឡាករ ដែលបានឈ្នះមេដាយមាសនៅស៊ីហ្គេម នៅកម្ពុជា និងកីឡាករដែលជួយក្រុមដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ U23 Asian Cup 2024 ។

ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី នឹងចាប់ផ្តើមហ្វឹកហាត់នៅកោះបាលី សម្រាប់ពានរង្វាន់ AFF Cup នៅថ្ងៃទី ២៦ ខែវិច្ឆិកា មុនការប្រកួតក្នុងពូល B របស់ពួកគេជាមួយក្រុមមីយ៉ាន់ម៉ា នៅថ្ងៃទី ៩ ខែធ្នូ។ បន្ទាប់មកពួកគេ នឹងត្រូវជួបក្រុមឡាវ វៀតណាម និងហ្វីលីពីន។

គួរបញ្ជាក់ថា ក្រោមការដឹកនាំរបស់ Shin 𝐓𝐚𝐞-𝐲𝐨𝐧𝐠 ឥណ្ឌូនេស៊ី បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ AFF Cup 2020 ដោយចាញ់ ក្រុមជម្រើសជាតិថៃ ២-៦ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងឆ្នាំ ២០២២ ដែលពួកគេបានចាញ់ វៀតណាម ០-២។ ទោះបីជាយ៉ាងណា ឥណ្ឌូនេស៊ី បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ AFF Cup ៥ដង ប៉ុន្តែមិនដែលស្គាល់រស់ជាតិលើកពានឡើយ៕

ឥណ្ឌូណេស៊ី នឹងផ្តល់អាទិភាពលើការប្រើប្រាស់កីឡាករ U22 និងកីឡាករក្នុងស្រុក ក្នុងពាន 𝗔𝗦𝗘𝗔𝗡 𝗠𝗶𝘁𝘀𝘂𝗯𝗶𝘀𝗵𝗶 𝗘𝗹𝗲𝗰𝘁𝗿𝗶𝗰 𝗖𝘂𝗽