រមណីយដ្ឋានឆ្នេរខ្សាច់សុពណ៌គិរី ជារមណីយដ្ឋានធម្មជាតិ ស្ថិតនៅតាម ដងទន្លេមេគង្គ
ក្រចេះ៖ រមណីយដ្ឋានឆ្នេរខ្សាច់សុពណ៌គិរី ជារមណីយដ្ឋានធម្មជាតិ ស្ថិតនៅតាម ដងទន្លេមេគង្គត្រើយខាង លិចចម្ងាយ ៥១គ.ម ខាងត្បូងទីរួមខេត្ត មានទីតាំងនៅភូមិជ្រោយអំពិល១ ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ (មុខវត្តសុពណ៌គិរីរាម ហៅវត្តជ្រោយអំពិល)។
រមណីយដ្ឋាននេះទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ ដែលនៅតាមបណ្ដាខេត្ត ជាពិសេសបងប្អូនក្នុងតំបន់ ទៅទស្សនាកម្សាន្តនៅថ្ងៃឈប់សម្រាកពីការងារ និងក្នុងឱកាសពិធីបុណ្យជាតិខ្មែរនានា។
សក្តានុពលទេសចរណ៍ មានរោងបណ្ដែតទឹកនៅលើទឹកទន្លេមេគង្គដ៏ស្រស់ស្អាត ទេសភាពជុំវិញអំណោយផល មានម្ហូបខ្មែរជាច្រើនមុខដែលធ្វើពីសាច់ត្រី សាច់មាន់ សាច់ជ្រូកជាដើម សម្រាប់ភ្ញៀវទេសចរអាចធ្វើការកុម្ម៉ង់តាមតម្រូវការ។
សកម្មភាពទេសចរ ភ្ញៀវទេសចរអាចងូតទឹកលេងសម្សាន្ដ សម្រាកហូបអាហារ និងភេសជ្ជៈនៅក្នុងរោងបណ្តែតទឹក និងថតរូបអនុស្សាវរីយ៍៕