Close

សូមអបអរសាទរ! និស្សិតកម្ពុជា ៦២ រូប ត្រូវបានជ្រើសរើសសម្រាប់កម្មវិធីអាហារូបករណ៍អូស្ត្រាលី ឆ្នាំសិក្សា ២០២៥

ដោយ៖ Chhan Sreyka ​​ | 5 ម៉ោងមុន ព័ត៌មានជាតិ
សូមអបអរសាទរ! និស្សិតកម្ពុជា ៦២ រូប ត្រូវបានជ្រើសរើសសម្រាប់កម្មវិធីអាហារូបករណ៍អូស្ត្រាលី ឆ្នាំសិក្សា ២០២៥ សូមអបអរសាទរ! និស្សិតកម្ពុជា ៦២ រូប ត្រូវបានជ្រើសរើសសម្រាប់កម្មវិធីអាហារូបករណ៍អូស្ត្រាលី ឆ្នាំសិក្សា ២០២៥

ភ្នំពេញ៖ និស្សិតកម្ពុជាចំនួន ៦២ រូប ត្រូវបានជ្រើសរើសសម្រាប់កម្មវិធីអាហារូបករណ៍អូស្ត្រាលី Australia Awards Cambodia ឆ្នាំសិក្សា ២០២៥ ក្នុងចំណោមនេះមាននិស្សិតទទួលអាហារូបករណ៍កម្មវិធី Aus4ASEAN ចំនួន ១៣ រូប។

និស្សិតដែលពោរពេញដោយទេពកោសល្យទាំងប៉ុន្មានរូបនេះ មកពីខាងស្ថាប័នរាជរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន នឹងត្រូវទៅបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅប្រទេសអូស្ត្រាលី ក្នុងមុខជំនាញសិក្សាដូចជា វិទ្យាសាស្ត្រទិន្នន័យ សុខាភិបាល នគរូបនីយកម្ម កសិឧស្សាហកម្ម ភាពធន់នឹងអាកាសធាតុ ភាពជាអ្នកដឹកនាំផ្នែកវប្បធម៌ និងមុខជំនាញសិក្សាជាច្រើនទៀត។

សូមអបអរសាទរ! និស្សិតកម្ពុជា ៦២ រូប ត្រូវបានជ្រើសរើសសម្រាប់កម្មវិធីអាហារូបករណ៍អូស្ត្រាលី ឆ្នាំសិក្សា ២០២៥

បច្ចុប្បន្ន និស្សិតទទួលអាហារូបករណ៍ទាំងអស់ កំពុងចូលរួមក្នុងវគ្គបណ្តុះបណ្តាលមុនចេញដំណើរទៅសិក្សានៅប្រទេសអូស្ត្រាលី។

ចាប់តាំងពីឆ្នាំ ១៩៩៤ មក ប្រទេសអូស្ត្រាលីបានជួយដល់ប្រជាជនកម្ពុជាជាង ១០០០ នាក់ តាមរយៈអាហារូបករណ៍ទាំងនេះ ដោយលើកកម្ពស់ជំនាញថ្មីៗ និងទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសអូស្ត្រាលី និងប្រទេសកម្ពុជា៕

សូមអបអរសាទរ! និស្សិតកម្ពុជា ៦២ រូប ត្រូវបានជ្រើសរើសសម្រាប់កម្មវិធីអាហារូបករណ៍អូស្ត្រាលី ឆ្នាំសិក្សា ២០២៥