Close

លោកស្រី Harris បញ្ចុះបញ្ចូលពលរដ្ឋស្បែខ្មៅ និង ជនជាតិឡាទីនឱ្យបោះឆ្នោតឱ្យលោកស្រី

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
លោកស្រី Harris បញ្ចុះបញ្ចូលពលរដ្ឋស្បែខ្មៅ និង ជនជាតិឡាទីនឱ្យបោះឆ្នោតឱ្យលោកស្រី លោកស្រី Harris បញ្ចុះបញ្ចូលពលរដ្ឋស្បែខ្មៅ និង ជនជាតិឡាទីនឱ្យបោះឆ្នោតឱ្យលោកស្រី

អាមេរិក៖ នៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ ឈានដល់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris អនុប្រធានាធិបតី និងជាបេក្ខភាពប្រធានាធិបតីបោះឆ្នោតឆ្នាំ ២០២៤ កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង របស់ខ្លួនបញ្ចុះបញ្ចូលទៅកាន់អ្នកបោះឆ្នោតជាជនជាតិស្បែកខ្មៅ និងជនជាតិឡាទីនឱ្យបោះឆ្នោតជូនលោកស្រី។

ទោះបីជាមានការនាំមុខលោក Donald Trump នៃការគាំទ្រក្នុងចំណោមប្រជាជន ទាំងពីរនេះ ក៏ដោយ ប៉ុន្តែអ្នកប្រជាធិបតេយ្យមួយចំនួនបានព្រមានថាលោកស្រី Harris ត្រូវតែខិតខំបន្ថែមទៀតដើម្បីជំរុញអ្នកបោះឆ្នោតទាំងនេះ បោះឆ្នោតជូនលោកស្រីនៅក្នុងខែវិច្ឆិកាខាងមុខនេះ។

យ៉ាងនេះក្តី ការស្ទង់មតិនាពេលថ្មីៗនេះបង្ហាញថា គូប្រជែងមកពីខាងគណបក្សសាធារណរដ្ឋរបស់ លោកស្រី Kamala Harris គឺ លោក Donald Trump កំពុងទទួលបានភាពជោគជ័យក្នុងការឈ្នះ ព្រោះមានអ្នកបោះឆ្នោតជាជនជាតិស្បែកខ្មៅ និងជនជាតិឡាទីនបោះឆ្នោតឱ្យ ដូចកាលពីការបោះឆ្នោត ឆ្នាំ ២០១៦ និង២០២០។

លោកស្រី Harris បញ្ចុះបញ្ចូលពលរដ្ឋស្បែខ្មៅ និង ជនជាតិឡាទីនឱ្យបោះឆ្នោតឱ្យលោកស្រី

ការស្ទង់មតិមួយរបស់សារព័ត៌មាន New York Times និង Siena បានបង្ហាញថាលោកស្រី Harris មានការគាំទ្រ ៧៨% ក្នុងចំណោមអ្នកបោះឆ្នោតស្បែកខ្មៅ បើប្រៀបធៀបទៅនឹងការគាំទ្រប្រហែល ៩០% សម្រាប់គណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ។

បើទោះបីជាការស្ទង់មតិនេះក៏ដោយ ក៏នៅក្នុងរដ្ឋមួយចំនួន មានការ កើនឡើងតិចតួចក្នុងចំណោមអ្នកបោះឆ្នោតជនជាតិស្បែកខ្មៅ ឬជនជាតិឡាទីន ។

ជាឧទាហរណ៍ នៅរដ្ឋអារីហ្សូណា អ្នកបោះឆ្នោតម្នាក់ក្នុងចំណោមបួននាក់នៅថ្ងៃទី ៥ ខែវិច្ឆិកា ត្រូវបានគេរំពឹងថាជាជនជាតិឡាទីន រួមជាមួយនឹងជិត 20% នៅរដ្ឋ Nevada ។ នៅក្នុងរដ្ឋសំខាន់មួយទៀត ហ្សកហ្ស៊ី អ្នកបោះឆ្នោតស្បែកខ្មៅមានប្រហែល 30% នៃចំនួនសរុប៕