Close

កាត់តែក្តៅហើយ!កូរ៉េខាងជើងបំផ្ទុះគ្រាប់ផ្តាច់ផ្លូវតភ្ជាប់ទៅកូរ៉េខាងត្បូង បន្ទាប់ពីកូរ៉េខាត្បូងបញ្ជូនយន្តហោះគ្មានមនុស្សបើកចូលទឹកដីខ្លួន

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
កាត់តែក្តៅហើយ!កូរ៉េខាងជើងបំផ្ទុះគ្រាប់ផ្តាច់ផ្លូវតភ្ជាប់ទៅកូរ៉េខាងត្បូង បន្ទាប់ពីកូរ៉េខាត្បូងបញ្ជូនយន្តហោះគ្មានមនុស្សបើកចូលទឹកដីខ្លួន កាត់តែក្តៅហើយ!កូរ៉េខាងជើងបំផ្ទុះគ្រាប់ផ្តាច់ផ្លូវតភ្ជាប់ទៅកូរ៉េខាងត្បូង បន្ទាប់ពីកូរ៉េខាត្បូងបញ្ជូនយន្តហោះគ្មានមនុស្សបើកចូលទឹកដីខ្លួន

ឧបទ្វីបកូរ៉េ៖ ប្រទេសកូរ៉េខាងជើងបានបំផ្ទុះគ្រាប់ផ្តាច់ផ្លូវដែលមិនប្រើប្រាស់តភ្ជាប់ទៅកាន់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានចោទប្រកាន់ប្រទេសកូរ៉េខាងត្បូងថាបានបញ្ជូនយន្តហោះគ្មានមនុស្សបើកផ្សព្វផ្សាយខិត្តប័ណ្ណឃោសនាពាសពេញរដ្ឋធានីរបស់ខ្លួន។

យោធានៅនាយសេនាធិការចម្រុះ របស់ប្រទេសកូរ៉េខាងត្បូងបាននិយាយនៅក្នុងសារមួយផ្ញើទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃអង្គារនេះថា ផ្នែកខ្លះនៃផ្លូវភាគខាងជើងនៃខ្សែព្រំដែនយោធាដែលបែងចែកប្រទេសទាំងពីរត្រូវបានបំផ្ទុះនៅម៉ោងប្រហែលពាក់កណ្តាលថ្ងៃ (03:00 GMT) ជាមួយនឹងការបាញ់ព្រមាននៅខាងត្បូងនៃបន្ទាត់ព្រំដែន។

ជាមួយគ្នានោះ ប្រទេសកូរ៉េខាងត្បូងក៏បានចែកចាយពីការបំផ្ទុះគ្រាប់នោះជាសាធារណៈ។

កាត់តែក្តៅហើយ!កូរ៉េខាងជើងបំផ្ទុះគ្រាប់ផ្តាច់ផ្លូវតភ្ជាប់ទៅកូរ៉េខាងត្បូង បន្ទាប់ពីកូរ៉េខាត្បូងបញ្ជូនយន្តហោះគ្មានមនុស្សបើកចូលទឹកដីខ្លួន

ទីក្រុងសេអ៊ូលបានព្រមានកាលពីថ្ងៃចន្ទថា ទីក្រុងព្យុងយ៉ាងកំពុងរៀបចំការបំផ្ទុះផ្លូវ។ ភាពតានតឹងនៅលើឧបទ្វីបកូរ៉េបានកើនឡើងចាប់តាំងពីប្រទេសកូរ៉េខាងជើងបានចោទប្រកាន់ប្រទេសជិតខាងរបស់ខ្លួនថាបានបញ្ជូនយន្តហោះគ្មានមនុស្សបើកដែលដឹកខិត្តប័ណ្ណឃោសនាទៅកាន់រដ្ឋធានីព្យុងយ៉ាង ។

លោក Yang Moo-jin ប្រធានសាកលវិទ្យាល័យសិក្សាកូរ៉េខាងជើងក្នុងទីក្រុងសេអ៊ូល បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា «នេះគឺជាវិធានការយោធាជាក់ស្តែងទាក់ទងនឹងប្រព័ន្ធរដ្ឋពីរជាអរិភាព ដែលកូរ៉េខាងជើងបានលើកឡើងជាញឹកញាប់» ។

លោកបន្តថា ការបំផ្ទុះនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីលោក Kim Jong Un មេដឹកនាំកូរ៉េខាងត្បូង បានហៅកិច្ចប្រជុំជាមួយមន្ត្រីយោធា និងសន្តិសុខកំពូលរបស់លោក ដើម្បីពិភាក្សាអំពីបញ្ហាយន្តហោះគ្មានមនុស្សបើក៕

កាត់តែក្តៅហើយ!កូរ៉េខាងជើងបំផ្ទុះគ្រាប់ផ្តាច់ផ្លូវតភ្ជាប់ទៅកូរ៉េខាងត្បូង បន្ទាប់ពីកូរ៉េខាត្បូងបញ្ជូនយន្តហោះគ្មានមនុស្សបើកចូលទឹកដីខ្លួន