Close

អ្នកគាំទ្របាល់ទាត់ឥណ្ឌូនេស៊ី កំពុងមានការប្រឆាំងរឿងជម្រើសជាតិរបស់ខ្លួនដែលនាំយកកីឡាករកូនកាត់ច្រើនហួសហេតុពេក

ដោយ៖ Chhan Sreyka ​​ | 10 ម៉ោងមុន កីឡា
អ្នកគាំទ្របាល់ទាត់ឥណ្ឌូនេស៊ី កំពុងមានការប្រឆាំងរឿងជម្រើសជាតិរបស់ខ្លួនដែលនាំយកកីឡាករកូនកាត់ច្រើនហួសហេតុពេក អ្នកគាំទ្របាល់ទាត់ឥណ្ឌូនេស៊ី កំពុងមានការប្រឆាំងរឿងជម្រើសជាតិរបស់ខ្លួនដែលនាំយកកីឡាករកូនកាត់ច្រើនហួសហេតុពេក

(បាល់ទាត់)៖ កាលពីពេលថ្មីៗនេះ កាសែត Timas Indonesia បានរាយការណ៍ថា អ្នកគាំទ្របាល់ទាត់ក្នុងប្រទេសឥណ្ឌូនេស៊ី កំពុងមានការប្រឆាំងរឿងជម្រើសជាតិរបស់ខ្លួន ដែលនាំយកកីឡាករកូនកាត់ចូលជម្រើសជាតិច្រើនហួសហេតុពេក។

ក្នុងបដារបស់អ្នកគាំទ្រ បានសរសេរថា ‘Naturalized people are not natives. We are the ones who were born here, ដែលមានន័យថា៖«អ្នកដែលទទួលបានសញ្ជាតិមិនមែនជាជនជាតិដើមនោះទេ។ យើងទើបជាអ្នកដែលកើតនៅទីនេះផ្ទាល់’»

អ្នកគាំទ្របាល់ទាត់ឥណ្ឌូនេស៊ី កំពុងមានការប្រឆាំងរឿងជម្រើសជាតិរបស់ខ្លួនដែលនាំយកកីឡាករកូនកាត់ច្រើនហួសហេតុពេក

បើតាមទិន្នន័យដែលទទួលបាន គិតត្រឹមខែតុលានេះ ចំនួនកីឡាករកូនកាត់ និងចូលសញ្ជាតិក្នុងក្រុមជម្រើសជាតិឥណ្ឌូណេស៊ី កើនឡើងដល់ ១៣នាក់ ហើយចាំបានថា កាលពីប្រកួតខែមុន មានកីឡាករឥណ្ឌូណេស៊ីសញ្ជាតិដើមតែ ២នាក់គត់ ដែលបង្ហាញខ្លួនក្នុង ១១នាក់ដំបូង ទល់នឹង អារ៉ាប៊ីសាអូឌីត ដែលស្មើគ្នា ក្នុងលទ្ធផល ១-១ និង ស្មើ អូស្ត្រាលី ក្នុងលទ្ធផល ០-០។

រឿងរ៉ាវនេះ សូម្បីតែ លោក Hifni Hasan សមាជិកគណៈកម្មាធិការជាតិអូឡាំពិកឥណ្ឌូនេស៊ី ក៏បាននិយាយជាមួយគ្រូបង្វឹក Shin Tae-yong ដោយផ្ទាល់ផងដែរ។ Hasan បានប្រាប់កាសែត Saura ថា៖ “ខ្ញុំបានព្យាយាមប្រាប់គាត់កុំឱ្យនាំយកកីឡាករកូនកាត់ច្រើនពេកចូលក្នុងបាល់ទាត់ឥណ្ឌូណេស៊ី” ។

គួរបញ្ជាកក់ថា មួយរយៈពេលចុងក្រោយនេះ ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ហាក់ធ្វើបានល្អមែនទែន ដោយក្លាយជាក្រុមតែមួយគត់នៅតំបន់អាស៊ាន ដែលមុជជ្រៅចូលដល់ជុំទី៣ នៃការប្រកួតជម្រុះបាល់ទាត់ពិភពលោកឆ្នាំ២០២៦៕

អ្នកគាំទ្របាល់ទាត់ឥណ្ឌូនេស៊ី កំពុងមានការប្រឆាំងរឿងជម្រើសជាតិរបស់ខ្លួនដែលនាំយកកីឡាករកូនកាត់ច្រើនហួសហេតុពេក