Close

លោក Trump និង លោកស្រី Harris ប្រារព្ធខួបការវាយប្រហាររបស់ក្រុម Hamas លើប្រទេសអ៊ីស្រាអែល

ដោយ៖ Chhan Sreyka ​​ | 13 ម៉ោងមុន ព័ត៌មានអន្តរជាតិ
លោក Trump និង លោកស្រី Harris ប្រារព្ធខួបការវាយប្រហាររបស់ក្រុម Hamas លើប្រទេសអ៊ីស្រាអែល លោក Trump និង លោកស្រី Harris ប្រារព្ធខួបការវាយប្រហាររបស់ក្រុម Hamas លើប្រទេសអ៊ីស្រាអែល

អាមេរិក៖ អនុប្រធានាធិបតី និងជាបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិកសម្រាប់ការបោះឆ្នោតឆ្នាំ ២០២៤ លោកស្រី Kamala Harris និង ដៃគូរប្រជែងរបស់លោកស្រី គឺ អតីតប្រធានាធិបតី និងជាបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ បានចូលរួមក្នុងព្រឹត្តិការណ៍ ប្រារព្ធខួបនៃការវាយប្រហារថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដោយក្រុមហាម៉ាសលើប្រទេសអ៊ីស្រាអែល។

នាឱកាសចូលរួមនោះ លោកស្រី Harris និងលោក Doug Emhoff បានដាំដើមឈើមួយដើមនៅលើដីលំនៅដ្ឋានរបស់ខ្លួននៅក្នុងទីក្រុង Washington ដើម្បីជាការផ្តល់កិត្តិយសដល់ជនរងគ្រោះ។

លោក Trump និង លោកស្រី Harris ប្រារព្ធខួបការវាយប្រហាររបស់ក្រុម Hamas លើប្រទេសអ៊ីស្រាអែល

ចំណែកលោក Trump វិញ បានជួបជុំជាមួយមេដឹកនាំសហគមន៍ជ្វីហ្វនៅឯរមណីយដ្ឋានរបស់លោកក្នុងតំបន់ Miami ។ ហើយនៅយប់ថ្ងៃច័ន្ទ កម្មវិធី “60 Minutes” បានចាក់ផ្សាយបទសម្ភាសន៍ជាមួយ Harris និងមិត្តរួមការងាររបស់ស្រីគឺ លោក Minnesota Gov. Tim Walz (D)។

នៅថ្ងៃខួបនៃការវាយប្រហារថ្ងៃទី ៧ ខែតុលា ក្រុម Hamas នៅភាគខាងជើងនៃតំបន់ Gaza បានរងការវាយប្រហារដោយប្រទេសអ៊ីស្រាអែលបន្ថែមទៀត បានធ្វើឱ្យ បំផ្លិចបំផ្លាញនៅតំបន់ជុំវិញ ខណៈសង្គ្រាមនេះ ត្រូវបានគេមើលឃើញថា នឹងមិនមានទីបញ្ចប់នោះទេ បើទោះមានការសម្របសម្រួលជាច្រើនដង និងថ្កោលទោសយ៉ាងណាក្តី។

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនាពេលនោះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០ នាក់នៅក្នុងជំរុំជនភៀសខ្លួន Jabalya ។

ជំរុំជនភៀសខ្លួន Jabalya ត្រូវបានកំណត់គោលដៅក្នុងការឆ្លើយតបរបស់ប្រទេសអ៊ីស្រាអែលនៅដើមដំបូង ក្រោយមានការវាយប្រហាររបស់ក្រុម Hamas កាលពីមួយឆ្នាំមុន ហើយជំរុំនោះត្រូវបានរងការវាយប្រហារជាច្រើនដងក្នុងអំឡុងពេលសង្គ្រាម។

ប្រទេសប្រទេសអ៊ីស្រាអែលបានបើកប្រតិបត្តិការជើងគោកថ្មីមួយនៅក្នុងតំបន់នោះកាលពីថ្ងៃអាទិត្យ ហើយបានឡោមព័ទ្ធជំរុំ ក្រោយបានឃើញសញ្ញានៃក្រុមហាម៉ាសជាក្រុមបានកើតឡើងវិញ។

យោធាប្រទេសអ៊ីស្រាអែលក៏បានចេញបញ្ជាឱ្យអ្នកស្រុកនៅភាគខាងជើង និងភាគខាងត្បូងតំបន់ហ្គាហ្សាចាកចេញកាលពីថ្ងៃចន្ទ ខណៈខ្លួនបានបង្កើនការវាយលុក នៅក្នុងផ្នែកទាំងពីរ ។

អង្គការសហប្រជាជាតិបានឱ្យដឹងថា សង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានធ្វើឱ្យមនុស្ស ១.៩ លាននាក់ផ្លាស់ទីលំនៅ។ ពួកគេបានបង្ហាញអារម្មណ៍ថាគ្មានកន្លែងសុវត្ថិភាពរស់នៅនៅទីនោះទេ។

លោក Trump និង លោកស្រី Harris ប្រារព្ធខួបការវាយប្រហាររបស់ក្រុម Hamas លើប្រទេសអ៊ីស្រាអែល

ចាប់តាំងពីការវាយប្រហារនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ គិតមកទល់ពេលនេះ ដោយក្រុមហាម៉ាសលើប្រទេសអ៊ីស្រាអែល បានសម្លាប់មនុស្សជាង ៤១.០០០នាក់ ដែលច្រើនជាងមួយភាគបីជាកុមារ។ យោងតាមអង្គការសហប្រជាជាតិបានឱ្យដឹងថា មនុស្សជិត ១០០,០០០ នាក់បានរងរបួស ហើយមនុស្សប្រហែលជារាប់ពាន់នាក់នៅតែស្ថិតនៅក្រោមគំនរបាក់បែកនៅទូទាំងតំបន់ហ្គាហ្សា។

បុគ្គលិកជំនួយរាប់រយនាក់ត្រូវបានសម្លាប់ រួមទាំងសមាជិកក្រុមជាង ២២០ នាក់នៃទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ។ ប្រធានទីភ្នាក់ងារ លោក Philippe Lazzarini បានចាត់ទុកថាចំនួនអ្នកស្លាប់នេះ ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់អង្គការសហប្រជាជាតិ៕