Close

ក្រុមហ៊ុន SICHUAN PAN-ASIA ស្វែងរកឱកាសវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 6:28 am ព័ត៌មានជាតិ
ក្រុមហ៊ុន SICHUAN PAN-ASIA ស្វែងរកឱកាសវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា ក្រុមហ៊ុន SICHUAN PAN-ASIA ស្វែងរកឱកាសវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា

ភ្នំពេញ៖ គណៈ ប្រតិភូក្រុមហ៊ុនន SICHUAN PAN-ASIA INVESTMENT CO., LTD ដឹកនាំដោយលោក Qiu Ge នាយកប្រតិបត្តិក្រុមហ៊ុន ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនដៃគូគឺក្រុមហ៊ុន SATANA AGRO PRODUCTS CO., LTD ស្វែងរកឱកាសវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា ។

ការស្វែងរកឱកាសវិនិយោគនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក ជា វុទ្ធី អគ្គលេខាធិការគណះកម្មាធិការវិនិយោគកម្ពុជា និងសហការី នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

នាឱកាសនោះ លោក អគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ ក្តៅជូនចំពោះគណៈប្រតិភូ ដែលបានចំណាយពេលវេលាដ៍មានតម្លៃមកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកម្ពុជា ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីបរិយាកាស និងសក្តានុពលវិនិយោគរបស់កម្ពុជា ដែលពោរពេញ ដោយភាពអំណោយផល ហើយស្ថានភាពវិនិយោគ ច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគរបស់កម្ពុជា បច្ចុប្បន្នកាន់តែមានភាពបើកចំហ តម្លាភាព និងភាពអាចប៉ាន់ប្រមាណទុកជាមុនបាន រួមជាមួយនឹងកញ្ចប់ លើកទឹកចិត្តឆ្លាតវៃ។

ក្រុមហ៊ុន SICHUAN PAN-ASIA ស្វែងរកឱកាសវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា

លោក បន្តថា ផ្អែកលើកត្តាអំណោយផលទាំងនេះ រួមជាមួយនឹងកត្តាសុខសន្តិភាព ស្ថិរភាពនយោយនិង សេដ្ឋកិច្ច ឯកឧត្តមអគ្គលេខាធិការក៏បានលើកឡើងពីការវិនិយោគរបស់ក្រុមហ៊ុនចិននៅកម្ពុជាក្នុងឧស្សាហកម្ម ដែលប្រើបច្ចេកវិទ្យាទំនើប និងមានតម្លៃបន្ថែមខ្ពស់ ដូចជារោងចក្រផលិតសំបកកង់រថយន្ត រោងចក្រផលិត គ្រឿងសង្ហារឹម រោងចក្រផលិតកង់ ដែលឧស្សាហកម្មទាំងនេះមកវិនិយោគជាចង្កោមតែម្តង។

ព្រមជាមួយនេះលោក អគ្គលេខាធិការក៍បានធ្វើការកត់សម្គាល់ពីកំណើនខ្ពស់នៃការវិនិយោគរបស់ចិននៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
ក្នុងឱកាសកិច្ចនៃកិច្ចពិភាក្សានោះ លោក Qiu Ge ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក អគ្គលេខាធិការ និងសហការី ដែលបានឆ្លៀតពេលវេលាដ៍មមាញឹកទទួលជួបគណៈប្រតិភូ ព្រមទាំងបានផ្តល់នូវព័ត៌មានពាក់ព័ន្ធនឹងបរិយាកាសវិនិយោគនៅកម្ពុជា។

ក្រុមហ៊ុន SICHUAN PAN-ASIA ស្វែងរកឱកាសវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា

លោកបានពិនិត្យលើច្បាប់ស្តីពីការ វិនិយោគនៃព្រះរាជាណាចក្រកម្ពុជាឃើញថា ពិតជាមានភាពទាក់ទាញ។ លោក Qiu Ge បានជម្រាបជូនថា ក្រុមហ៊ុន SICHUAN PAN-ASIA INVESTMENT CO., LTD មានសកម្មភាពវិនិយោគចម្បងក្នុងវិស័យរ៉ែ ការសាងសង់ប្រព័ន្ធឡូជីស្ទិកនៅបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម (ដាំដុះ កែច្នៃ លក់)។ ទស្សនកិច្ចរបស់ក្រុមហ៊ុនមកកម្ពុជានាពេលនេះគឺដើម្បីស្វែងរកឱកាសវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។

ជាការឆ្លើយតប លោកអគ្គលេខាធិការបានស្វាគមន៍គម្រោងវិនិយោគរបស់ក្រុមហ៊ុន និងបាន ជម្រាបជូនគណៈប្រតិភូថា រាជរដ្ឋាភិបាលកម្ពុជា ដោយការសហការជាមួយកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED) បានរៀបចំសេចក្តីព្រាងក្របខណ្ឌរួមស្តីពីកញ្ចប់ លើកទឹកចិត្តសម្រាប់សួនកសិ-ឧស្សាហកម្មនៅកម្ពុជា ក្នុងគោលបំណងជំរុញលើកទឹកចិត្ត និងពន្លឿនការវិនិយោគ ឯកជនក្នុងឧស្សាហកម្មកែច្នៃដែលផ្តល់តម្លៃបន្ថែមដល់កសិផលកម្ពុជា។

ក្នុងន័យនេះ លោក អគ្គលេខាធិការបានជំរុញឱ្យក្រុមហ៊ុនឆាប់ធ្វើការសម្រេចចិត្តបណ្ដាក់ទុនវិនិយោគនៅកម្ពុជាដើម្បីច្បាមយកផលចំណេញរួមគ្ន ហើយថ្នាក់ដឹកនាំ រួមទាំងមន្ត្រីទាំងអស់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានសេចក្តីសោនស្សរីករាយរង់ចាំផ្តល់ កិច្ចសម្រួលជូនក្រុមហ៊ុន៕

ក្រុមហ៊ុន SICHUAN PAN-ASIA ស្វែងរកឱកាសវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា

អត្ថបទទាក់ទង