Close

កាកបាទក្រហមកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំប្រចាំឆ្នាំគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានជាតិ
កាកបាទក្រហមកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំប្រចាំឆ្នាំគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា កាកបាទក្រហមកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំប្រចាំឆ្នាំគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃចន្ទ ទី ២៦ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំគណៈកម្មាធិការកណ្តាល ដោយមានការអញ្ជើញចូលរួមពី សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គា គង់ សំអុល អនុប្រធានអចិន្រ្តៃយ៍ លោកជំទាវ ឯកឧត្តម អនុប្រធាន អគ្គហេរញ្ញិក សមាជិកគណៈកម្មាធិការកណ្តាល និងក្រុមប្រតិបត្តិ សរុបចំនួន ២៦រូប ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

កិច្ចប្រជុំ បានប្រព្រឹត្តទៅតាមរបៀបវារៈរួមមានដូចជា ៖

១. ឆ្លងសេចក្តីព្រាង របាយការណ៍សកម្មភាពឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣

២. ឆ្លងសេចក្តីព្រាង របាយការណ៍ចំណូល-ចំណាយមូលនិធិឆ្នាំ២០២២

៣. ស្នើសុំការអនុម័តលើផែនការមូលនិធិសម្រាប់ចំណាយជាអាទិភាពឆ្នាំ២០២៣

៤. បញ្ហាផ្សេងៗ។

បន្ទាប់ពីបានឆ្លងកាត់កិច្ចប្រជុំដ៏មានសារសំខាន់ កាកបាទក្រហមកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំប្រចាំឆ្នាំដែលមានខ្លឹមសារដូចក្នុងសេចក្ដីប្រកាសខាងក្រោម ៖

អត្ថបទទាក់ទង