Close

“ទិវាកសាងបណ្តាញប្រព័ន្ធអេកូឡូស៊ី” ត្រូវបានរៀបចំ ដើម្បីពង្រឹងទំនាក់ទំនង និងការគាំទ្រសម្រាប់អាជីវកម្មក្នុងស្រុក

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានជាតិ
“ទិវាកសាងបណ្តាញប្រព័ន្ធអេកូឡូស៊ី” ត្រូវបានរៀបចំ ដើម្បីពង្រឹងទំនាក់ទំនង និងការគាំទ្រសម្រាប់អាជីវកម្មក្នុងស្រុក “ទិវាកសាងបណ្តាញប្រព័ន្ធអេកូឡូស៊ី” ត្រូវបានរៀបចំ ដើម្បីពង្រឹងទំនាក់ទំនង និងការគាំទ្រសម្រាប់អាជីវកម្មក្នុងស្រុក

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ សហគ្រិនខ្មែរ បានរៀបចំ “ទិវាកសាងបណ្តាញប្រព័ន្ធអេកូឡូស៊ី” លើកទី២ របស់ខ្លួន ក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ ។

ទិវានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីផ្តល់ជាវេទិកាដ៏សំខាន់មួយ ដែលប្រមូលផ្តុំភាគីពាក់ព័ន្ធឱ្យមកជួបជុំគ្នា ចែករំលែកការយល់ដឹង និងសហកាគ្នា ដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចរបស់កម្ពុជា។

នាឱកាសនោះ លោក ហែម វណ្ណឌី បានលើកឡើងថា៖ “សហគ្រិនខ្មែរ ដើរតួនាទីជាកាតាលីករដ៏សំខាន់ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា តាមរយៈពង្រឹងទំនាក់ទំនងធុរកិច្ច និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធ ឱ្យស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

“ទិវាកសាងបណ្តាញប្រព័ន្ធអេកូឡូស៊ី”ត្រូវបានរៀបចំ ដើម្បីពង្រឹងទំនាក់ទំនង និងការគាំទ្រសម្រាប់អាជីវកម្មក្នុងស្រុក

លោកបន្តថា តួនាទីស្នូលមួយរបស់សហគ្រិនខ្មែរ គឺបង្កើនប្រសិទ្ធិភាពធនធាន និងការផ្សាភ្ជាប់អាជីវកម្មក្នុងស្រុកទៅកាន់ឱកាសផ្សេងៗ ដូចជាការទទួលបានវិញ្ញាបនបត្រកម្ម ការចាប់យកស្តង់ដារ និងឱកាសចូលទៅកាន់ទីផ្សារ ដើម្បីធានាថា អាជីវកម្មក្នុងស្រុកអាចរីកចម្រើន ទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។”

ទិវាកសាងបណ្តាញប្រព័ន្ធអេកូឡូស៊ីលើកទី២នេះ រួមមានការបង្ហាញលម្អិតអំពីសមិទ្ធផលសំខាន់ៗ រយៈពេល៤ឆ្នាំ របស់សហគ្រិនខ្មែរ ការបង្ហាញគំនិតផ្តួចផ្តើមថ្មីៗ និងកិច្ចខិតខំប្រឹងប្រែងរួម តាមរយៈការចេញផ្សាយសៀវភៅប្រចាំឆ្នាំរបស់ខ្លួន។

លើសពីនេះ កម្មវិធីក៏បានរៀបចំឱ្យមានកិច្ចសន្ទនា រវាងតំណាងក្រសួង-ស្ថាប័ន ស្ថានទូត ដៃគូអភិវឌ្ឍន៍ សមាគមធុរកិច្ច និងភាគីពាក់ព័ន្ធផ្សេងៗ ដោយផ្តោតលើការពង្រឹងភាពជាដៃគូ ដើម្បីគាំទ្រដល់សហគ្រិនក្នុងស្រុកផងដែរ។

គិតមកដល់ពេលនេះ សហគ្រិនខ្មែរ បានផ្តល់ការគាំទ្រដល់អ្នកទទួលផលប្រមាណ៥៧,០០០នាក់ និងបានផ្តល់ ហិរញ្ញប្បទានដល់សហគ្រិនចំនួន៧៦០នាក់នៅទូទាំងប្រទេស។ ក្នុងនាមជាអង្គភាពបរធនបាលរបស់រដ្ឋាភិបាល សហគ្រិនខ្មែរ បាននិងកំពុងអនុវត្តកម្មវិធី និងសហការដោយផ្ទាល់ជាមួយដៃគូ និងអ្នកទទួលផល៕

“ទិវាកសាងបណ្តាញប្រព័ន្ធអេកូឡូស៊ី”ត្រូវបានរៀបចំ ដើម្បីពង្រឹងទំនាក់ទំនង និងការគាំទ្រសម្រាប់អាជីវកម្មក្នុងស្រុក