Close

ទំហំពាណិជ្ជកម្មក្រៅប្រទេសរបស់ចិនកើនឡើងជិតដល់ ៦ ទ្រីលានដុល្លារអាមេរិក ត្រឹមរយៈពេល១១ខែ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ
ទំហំពាណិជ្ជកម្មក្រៅប្រទេសរបស់ចិនកើនឡើងជិតដល់ ៦ ទ្រីលានដុល្លារអាមេរិក ត្រឹមរយៈពេល១១ខែ ទំហំពាណិជ្ជកម្មក្រៅប្រទេសរបស់ចិនកើនឡើងជិតដល់ ៦ ទ្រីលានដុល្លារអាមេរិក ត្រឹមរយៈពេល១១ខែ

ទិន្នន័យជាផ្លូវការដែលត្រូវបានធ្វើឡើងដោយស្ថាប័នជំនាញរបស់រដ្ឋាភិបាលចិនបានបង្ហាញថា គិតចាប់ពីខែមករាដល់ខែវិច្ឆិកាកន្លងមកនេះ
ទំហំពាណិជ្ជកម្មជាមួយនឹងបរទេសមានកំណើនដល់ទៅ ៨.៦ ភាគរយធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំកន្លងទៅ។

ប្រភពដដែលបានបង្ហាញទៀតដែរថារយៈពេល ១១ ខែមកនេះការជួញដូរជាមួយនឹងដៃគូក្រៅប្រទេសសរុបមានទំហំទឹកប្រាក់រហូតទៅដល់
៣៨.៣៤ ទ្រីលានយ័ន ឬត្រូវជា ៥.៧៨ ទ្រីលានដុល្លារអាមេរិក។ ក្នុងនោះទំហំនៃការនាំចេញរបស់ចិនបានទទួលកំណើនប្រមាណជា ១១.៩ ភាគរយធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំកន្លងទៅ ឬត្រូវជា ២១.៨៤
ទ្រីលានយ័ន ខណៈដែលការនាំចូលមានកំណើនប្រមាណជា ៤.៦ ភាគរយធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំ២០២១ ឬត្រូវជា ១៦.៥ ទ្រីលានយ័ន។

គិតចាប់ពីខែមករាដល់ខែវិច្ឆិកាកន្លងទៅ ទំហំពាណិជ្ជកម្មរបស់ចិនជាមួយនឹងបណ្តាប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាតថាអាស៊ានមានកំណើនប្រមាណជា ១៥.៥
ភាគរយចំណែកឯទំហំពាណិជ្ជកម្មជាមួយនឹងសហភាពអឺរ៉ុបមានកំណើនប្រមាណជា ៧ ភាគរយ និងពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកមានកំណើន
ប្រមាណជា ៤.៨ ភាគរយ។

សម្រាប់បណ្តាប្រទេសដែលស្ថិតនៅក្នុងគម្រោងផ្លូវសូត្រចិនទាំងអស់ទំហំពាណិជ្ជកម្មជាមួយនឹងចិនមានកំណើនឡើងទៅដល់ ២០.៤ ភាគរយ ឬត្រូវជា
១២.៥៤ ទ្រីលានយ័ន។

ទិន្នន័យដដែលក៏បានបង្ហាញដែរថា ការនាំចេញ និងនាំចូលរបស់សហគ្រាសឯកជនរបស់ចិនមានកំណើនសរុបប្រមាណជា ១៣.៦ ភាគរយត្រូវជា ១៩.៤១ ទ្រីលានយ័ន
ដែលមានចំណែកដល់ទៅ ៥០.៦ ភាគរយនៃទំហំពាណិជ្ជកម្មទាំងអស់របស់ប្រទេស៕

អត្ថបទទាក់ទង