Close

កីឡាករ Patrice Evra នឹងមកប្រទេសកម្ពុជា ចូលរួមព្រឹត្តិការណ៍ GUMBALL 3000 នៅប្រាសាទអង្គរវត្ត

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០២៤ កីឡា
កីឡាករ Patrice Evra នឹងមកប្រទេសកម្ពុជា ចូលរួមព្រឹត្តិការណ៍ GUMBALL 3000 នៅប្រាសាទអង្គរវត្ត កីឡាករ Patrice Evra នឹងមកប្រទេសកម្ពុជា ចូលរួមព្រឹត្តិការណ៍ GUMBALL 3000 នៅប្រាសាទអង្គរវត្ត

អតីតប្រធានក្រុមបិសាចក្រហម Manchester United និងជាប្រធានក្រុមបាល់ទាត់ជម្រើសជាតិបារាំង កីឡាករ Patrice Evra នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមខួប ២៥ឆ្នាំ នៃមហាព្រឹត្តិការណ៍ Gumball 3000 ដែលកម្ពុជាយើងគឺជាម្ចាស់ផ្ទះក្នុងមហាព្រឹត្តិការណ៍មួយនេះ។

មហាព្រឹត្តិការណ៍ Gumball 3000 ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនេះ នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពីរថយន្តប្រណិតៗប្រមាណ ១៥០គ្រឿង មកពីប្រទេសជាង៤០ បើកបរដោយបុគ្គលល្បីៗ ដ៏មានប្រជាប្រិយភាព មហាសេដ្ឋី និង តារាល្បីៗប្រមាណ២៥០នាក់មកពីជុំវិញពិភពលោក។

កីឡាករ Patrice Evra នឹងមកប្រទេសកម្ពុជា ចូលរួមព្រឹត្តិការណ៍ GUMBALL 3000 នៅប្រាសាទអង្គរវត្ត

ក្រៅតែវត្តមានរបស់លោក Patrice Evra ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យខាងលើនេះ ក៏មានការចូលរួមពីអ្នកជំនាញលើវិស័យយានយន្តអ្នកនាង Leona Chin កំពូលតារាយូធូប IShowSpeed និងសេដ្ឋី Skateboard មានបំផុតលើពិភពលោក Tony Hawk និងតារា អន្តរជាតិជាច្រើនរូបទៀត ក៏ត្រូវបានបង្ហើបថា នឹងចូលរួមព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជាដូចគ្នា។

សម្រាប់ព្រឹត្តិការណ៍ដ៏ អស្ចារ្យមួយនេះ នឹងអនុញ្ញាតឱ្យសាធារណជនចូលរួមទស្សនាកម្សាន្តសេរី ហើយចំពោះថវិកាដែលបានមកពីព្រឹត្តិការណ៍នេះ នឹងបរិច្ចាគជូន មន្ទីរពេទ្យកុមារអង្គរទាំងអស់ ខណៈដែលមកទល់ពេលនេះតួលេខចំនួនសប្បុរសជនដែលបានចូលរួមបរិច្ចាគបានកើនលើសពីក្ដីរំពឹងទុក។

គួររំលឹកថា Gumball 3000 គឺជាកម្មវិធីដំណើរកម្សាន្តបើករថយន្តចម្ងាយឆ្ងាយ (Rally) ឆ្លងកាត់ប្រទេសជារៀងរាល់ឆ្នាំ។ កម្មវិធីមួយនេះ ត្រូវបានរកឃើញតាំងពីឆ្នាំ ១៩៩៩ ដោយលោក Maximillion Cooper៕