Close

លោក Biden៖ លោក Netanyahu មិនបានធ្វើគ្រប់គ្រាន់ដើម្បីដោះលែងចំណាប់ខ្មាំងនៅ Gaza នោះទេ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
លោក Biden៖ លោក Netanyahu មិនបានធ្វើគ្រប់គ្រាន់ដើម្បីដោះលែងចំណាប់ខ្មាំងនៅ Gaza នោះទេ លោក Biden៖ លោក Netanyahu មិនបានធ្វើគ្រប់គ្រាន់ដើម្បីដោះលែងចំណាប់ខ្មាំងនៅ Gaza នោះទេ

បរទេស៖ លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក បាននិយាយថា នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែល លោក Benjamin Netanyahu មិនទាន់ធ្វើអ្វីៗបានគ្រប់គ្រាន់ក្នុងការទទួលបានកិច្ចព្រមព្រៀងចំណាប់ខ្មាំង និងបទឈប់បាញ់ជាមួយក្រុម Hamas នៅឡើយទេ ចំពេលដែលមានរបាយការណ៍មួយបង្ហាញថាសំណើថ្មី ចុងក្រោយ នឹងត្រូវបញ្ជូនទៅលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងលោកស្រី Kamala Harris ដែលជាអនុប្រធានាធិបតី បានទទួលជួបក្រុមប្រទេសចរចានៅក្នុងបន្ទប់ស្ថានការណ៍មួយ ដើម្បីជំរុញក្នុងការសំណើថ្មីមួយ ខណៈដែលការតវ៉ានៅអ៊ីស្រាអែលកាលពីថ្ងៃចន្ទបានផ្ទុះឡើយជុំវិញការស្លាប់ចំណាប់ខ្មាំង៦ នាក់នៅតំបន់ហ្គាហ្សាកាលពីចុងសប្តាហ៍។

លោក Biden៖ លោក Netanyahu មិនបានធ្វើគ្រប់គ្រាន់ដើម្បីដោះលែងចំណាប់ខ្មាំងនៅ Gaza នោះទេ

នៅពេលសួរថាតើលោក Netanyahu ធ្វើបានគ្រប់គ្រាន់ដែរឬទេ លោក Biden បានឆ្លើយថា« ទេ»។ លោកបានបន្ថែមថា សហរដ្ឋអាមេរិកនឹងមិនចុះចាញ់ឡើយ ហើយនឹង «ជំរុញឲ្យបានខ្លាំងតាមដែលយើងអាចធ្វើទៅបាន» សម្រាប់កិច្ចព្រមព្រៀងមួយ។

ជុំវិញបញ្ហានេះ កាសែត Washington Post បានរាយការណ៍ថា មន្ត្រីសហរដ្ឋអាមេរិកបានដាក់សំណើចុងក្រោយនេះថាជា “យកវា ឬទុកវាចោល” ។

សំណើនេះ បានកើតឡើង បន្ទាប់ពីប្រទេសអ៊ីស្រាអែលបានរកឃើញសាកសពចំណាប់ខ្មាំង ៦ នាក់នៅក្នុងតំបន់ហ្គាហ្សាកាលពីថ្ងៃសៅរ៍ រួមទាំងចំណាប់ខ្មាំងជនជាតិអាមេរិកដើមកំណើតអ៊ីស្រាអែល លោក Hersh Goldberg-Polin ផងដែរ។

ការស្លាប់របស់ពួកគេបានបណ្តាលឱ្យមានការតវ៉ាយ៉ាងទូលំទូលាយនៅក្នុងប្រទេសអ៊ីស្រាអែលពីការរិះគន់ចំពោះការដោះស្រាយរបស់លោក Netanyahu លើវិបត្តិសង្គ្រាម និងចំណាប់ខ្មាំង។

ក្នុងអំឡុងពេលកិច្ចប្រជុំកាលពីថ្ងៃច័ន្ទនៅក្នុងបន្ទប់ស្ថានការណ៍ មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា លោក Biden និងលោកស្រី Harris បានពិភាក្សាអំពីជំហានបន្ទាប់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះលែងចំណាប់ខ្មាំង រួមទាំងការបន្តកិច្ចពិភាក្សាជាមួយសហសម្របសម្រួលប្រទេសកាតា និងអេហ្ស៊ីប៕