Close

ក្រសួងទេសចរណ៍រៀបចំប្រព័ន្ធវាយតម្លៃកម្រិតសេវាបដិសណ្ឋារកិច្ចពីភ្ញៀវទេសចរតាមរយៈ​ QR​ Code​ មាន៨ភាសា

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រសួងទេសចរណ៍រៀបចំប្រព័ន្ធវាយតម្លៃកម្រិតសេវាបដិសណ្ឋារកិច្ចពីភ្ញៀវទេសចរតាមរយៈ​ QR​ Code​ មាន៨ភាសា ក្រសួងទេសចរណ៍រៀបចំប្រព័ន្ធវាយតម្លៃកម្រិតសេវាបដិសណ្ឋារកិច្ចពីភ្ញៀវទេសចរតាមរយៈ​ QR​ Code​ មាន៨ភាសា

ភ្នំពេញ​ : ដើម្បីត្រៀមលក្ខណៈសម្បត្តិធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ SEA-GAME និង ASEAN PARA-GAME ២០២៣ និងដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ” ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សហការជាមួយគណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរ នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ) បានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធវាយតម្លៃ បដិសណ្ឋារកិច្ចល្អសម្រាប់ច្រកទ្វារអន្តរជាតិ ដើម្បីពង្រឹងគុណភាព និងផ្តល់ភាពកក់ក្តៅជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកប្រទេសកម្ពុជា។

ប្រព័ន្ធផ្តល់មតិយោបល់នេះ មានជម្រើសភាសាចំនួន ០៨ភាសា គឺ ភាសាខ្មែរ អង់គ្លេស បារាំង ចិន ជប៉ុន កូរ៉េ វៀតណាម និងភាសាថៃ ដោយទម្រង់ផ្តល់មតិយោបល់ចែកចេញជា ០៦ផ្នែក គឺ ទី១.កន្លែងត្រួតពិនិត្យមុនចូល(Check In) ទី២.កន្លែងអន្តោប្រវេសន៍ ទី៣.កន្លែងពិនិត្យ ឥវ៉ាន់យួរដៃ និងរាងកាយ X-Ray ទី៤.កន្លែងមន្ត្រីគយ ទី៥.កន្លែងចត្តាឡីស័ក និង ទី៦.ព័ត៌មានអំពីអ្នកផ្តល់យោបល់។

ភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកដំណើរទាំងអស់អាចបញ្ចេញមតិយោបល់ដោគ្រាន់តែស្កេន QR Code ដែលបានដាក់នៅតាមច្រកទ្វារអន្តរជាតិដែលបានឆ្លងកាត់ ឬមានបិទនៅតាមសណ្ឋាគារ ឬសេវាកម្មស្នាក់នៅទេសចរណ៍ (ដូចមានគម្រូជូនភ្ជាប់ខាងក្រោម)

អត្ថបទទាក់ទង