ក្រុងមូស្គូ ៖ លែងមានទៀតឡើយទំនាក់ទំនងការទូតរវាងរុស្ស៊ី និងអឺរ៉ុប
បរទេស ៖ បេសកជនពិសេសតំណាងឲ្យរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិលោក Vassily Nebenzia កាលពីពេលកន្លងមកនេះ បានលើកឡើងថា ប្លុកអឺរ៉ុបបានសម្រេចចិត្តជ្រើសរើសការបំផ្លាញសេដ្ឋកិច្ចខ្លួនឯងដើម្បីប្រែខ្លួនទៅជាកម្មសិទ្ធិផ្តាច់មុខរបស់សហរដ្ឋអាមេរិក។
ថ្លែងទៅកាន់សន្និបាតអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានលើកឡើងថាទំនាក់ទំនងបច្ចុប្បន្នរវាងអឺរ៉ុប និងប្រទេសរុស្ស៊ីតាមបច្ចេកទេសគឺមិនមានដំណើរការតទៅទៀតឡើយ ហើយកាលពីខែមិថុនាឆ្នាំ២០២២កន្លងទៅ រដ្ឋាភិបាលទីក្រុងមូស្គូក៏ធ្លាប់បានព្រមានដែរថាចំណុចបាតខាងក្រោមបំផុតនាំទំនាក់ទំនងរវាងមូស្គូនិងអឺរ៉ុបបានធ្លាក់ចុះបាត់រូបរាងរួចទៅហើយ។
លោកបេសកជនពិសេសបានបន្តថា ៖អស់រយៈពេលជាងមួយឆ្នាំកន្លងមកនេះក្រោយទទួលបាននូវទំនាក់ទំនងដ៏អាក្រក់រួចមក GDP របស់យើងជាមួយនឹងអឺរ៉ុបគឺមិនមានការរីកចម្រើននោះឡើយ ក្នុងពេលជាមួយគ្នាចំណែកឯអត្រាអតិផរណាបានកើនឡើងដល់ទៅទ្វេដង និងការដកខ្លួនចេញទាំងស្រុងពីហ្គាសរបស់ប្រទេសរុស្ស៊ី។
លើសពីនេះ លោក Nebenzia ក៏បានបញ្ជាក់ទៀតដែរថា ប្រវត្តិសាស្ត្រមិនធ្លាប់មានឡើយដែលអឺរ៉ុបបានធ្លាក់ចូលទៅក្នុងការគ្រប់គ្រងទាំងមូលដោយសហរដ្ឋអាមេរិកដោយក្នុងនោះលោកបានសង្កត់ធ្ងន់ទៅលើការបំផ្ទុះគ្រាប់បែកនៅបំពង់បង្ហូរប្រេង Nord Stream កាលពីខែកញ្ញាផងដែរ៕