Close

កូនឈើប្រភេទព្រៃលិចទឹក ៣ ៣៦០ដើម ត្រូវបានដាំនៅបឹងអភិរក្សបឹងជ្រង

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ
កូនឈើប្រភេទព្រៃលិចទឹក ៣ ៣៦០ដើម ត្រូវបានដាំនៅបឹងអភិរក្សបឹងជ្រង កូនឈើប្រភេទព្រៃលិចទឹក ៣ ៣៦០ដើម ត្រូវបានដាំនៅបឹងអភិរក្សបឹងជ្រង

សៀមរាប៖ រដ្ឋបាលស្រុកក្រឡាញ់នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤បានរៀបចំកម្មវិធីដាំកូនឈើព្រៃលិចទឹកចំនួន ៣ ៣៦០ដើម មានដើមរាំង ដើមកន្សែង ដើមម្តេញ និងដើមផ្ទោល ដើម្បីយកទៅដាំនៅទីតាំងបឹងអភិរក្ស (បឹងជ្រង) ក្នុងសហគមន៍នេសាទព្រែកតាឡក ឃុំសំបួរ។

នាឱកាសនោះ លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ បានស្នើសុំដល់បងប្អូនប្រជាពលរដ្ឋចូលរួម ស្រឡាញ់ថែរក្សាការពារព្រៃឈើ នឹងចូលរួមដាំដុះ កូនឈើថែរក្សាការពារបរិស្ថានធម្មជាតិឲ្យបានគង់វង្សនៅ គ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍ ដល់ការរស់នៅរបស់ខ្លួនយើងផង សហគមន៍យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទផង ព្រមទាំងប្រព័ន្ធជីវៈចម្រុះជាច្រើនផងដែដែលជាសម្បត្តិរបស់មនុស្សជាតិនៅគ្រប់ជំនាន់។

ជាមួយគ្នានោះលោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្តសៀមរាបថ្លែងថា បុណ្យ«រុក្ខទិវា»ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតន កោដ្ឋ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំ ដើមឈើឡើងវិញ និងអោយប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីបណ្តុះគំនិតថែរក្សា ការពារ និងគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិរបស់ប្រទេស។ ម្យ៉ាងទៀត ដេីម្បីធ្វេីឱ្យកេីតមាននូវជំរកត្រីពង និងធ្វេីឱ្យជីវចម្រុះមានការកេីនឡេីងផងដែរ៕

អត្ថបទទាក់ទង