Close

អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតសាងសង់សំណង់ចំនួន ៦២ករណី និងការជួសជុលតូចតាចចំនួន ១៧៣ករណី

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតសាងសង់សំណង់ចំនួន ៦២ករណី និងការជួសជុលតូចតាចចំនួន ១៧៣ករណី អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតសាងសង់សំណង់ចំនួន ៦២ករណី និងការជួសជុលតូចតាចចំនួន ១៧៣ករណី

សៀមរាប៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យានអង្គរពីយូរមកហើយត្រូវបានទទួលការអនុញ្ញាតសាងសង់សំណង់នានាស្របតាមគោលការណ៍ច្បាប់ និងការងារជួសជុលតូចតាច (ដោយក្រុមការងារសហគមន៍)។

រាល់សំណង់នានា ដែលនៅមានសុពលភាព ត្រូវបាននាយកដ្ឋានគ្រប់ គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យ និងផ្តល់នូវលក្ខណៈបច្ចេកទេស ដោយពុំគិតប្រាក់កម្រៃជាប្រចាំ រហូតសំណង់ទាំង នោះសង់រួចរាល់មួយរយភាគរយ។

ជាក់ស្ដែងក្នុងសប្ដាហ៍ទី៤ នៃខែមិថុនា ឆ្នាំ២០២៤ នេះ មន្ត្រី-បុគ្គលិកជំនាញ បានចុះពិនិត្យ និងផ្ដល់លក្ខណៈបច្ចេកទេសនូវសំណង់ដែលបានការអនុញ្ញាត កន្លងមកចំនួន ៦២ករណី និងការជួសជុលតូចតាចដោយក្រុមការងារសហគមន៍ ចំនួន ១៧៣ករណី ដែលស្ថិតក្នុងភូមិសាស្ត្រ ដូចខាងក្រោម៖

១. ក្រុងសៀមរាបចំនួន ៦៩ករណី
២. ស្រុកប្រាសាទបាគង ២៨ករណី
៣. ស្រុកបន្ទាយស្រីចំនួន ៦៥ករណី
៤. ស្រុកពួកចំនួន ៥៩ករណី
៥. ស្រុកអង្គរធំចំនួន ១៤ករណី

សូមបញ្ជាក់ជូនផងដែរថា ក្នុងចំណោម ២៣៥ករណី មាន ១៨៩ករណី កំពុងតែសាងសង់ ជួសជុលត្រឹមត្រូវតាមការអនុញ្ញាត មាន ៤៥ករណី មិនទាន់សាងសង់ និងសាងសង់ពុំត្រឹមត្រូវតាមការអនុញ្ញាត ០១ករណី នៅភូមិមមាញ ឃុំរលួស ស្រុកប្រាសាទបាគង។

ករណីដែលប្រជាពលរដ្ឋសាងសង់ពុំត្រឹមត្រូវតាមការអនុញ្ញាតក្រុមការងារបានសម្របសម្រួលឱ្យពួកគាត់កែប្រែឡើងវិញ ឬត្រូវបញ្ឈប់ការសាងសង់តែម្ដង។
ក្រុមការងារបច្ចេកទេស និងបន្តតាមដានការសាងសង់ និងជួសជុលរហូតដល់ការ អនុញ្ញាតផុតសុពលភាព និងការសាងសង់រួចរាល់មួយរយភាគរយ៕

អត្ថបទទាក់ទង