Close

សូមអបអរសាទរ! កូនផ្សោតកើតថ្មី១ក្បាលទៀត​នៅអន្លង់កាំពី

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី១ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ
សូមអបអរសាទរ! កូនផ្សោតកើតថ្មី១ក្បាលទៀត​នៅអន្លង់កាំពី សូមអបអរសាទរ! កូនផ្សោតកើតថ្មី១ក្បាលទៀត​នៅអន្លង់កាំពី

ក្រចេះ ៖​ កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង៩:១០នាទីព្រឹក នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នៅអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន​ ២ក្បាលផ្សេងទៀត។

នេះគឺជាកូនផ្សោតទី៨ ដែលបានកើតនៅដើមឆ្នាំ២០២៤នេះ។ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះបងប្អូនឆ្នាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបាន​ចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។

ទន្ទឹមនេះ ប្រសិនបើបងប្អូនប្រជានេសាទបានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២៨៩៧៩៤៣ ០១១៣៥៥៨៨៣ ០៩៩៧៩១៩១៩ ០៩២៩​១៨​១៤​៤ និង ០១៧៨១៨៣៨២៕

អត្ថបទទាក់ទង