Close

តុលាការយុត្តិធម៌អន្តរជាតិនឹងសម្រេចលើសំណុំរឿងប្រឆាំងអ៊ីស្រាអែលពាក់ព័ន្ធនឹងប្រល័យពូជសាសន៍នៅហ្គាហ្សាស្អែកនេះ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
តុលាការយុត្តិធម៌អន្តរជាតិនឹងសម្រេចលើសំណុំរឿងប្រឆាំងអ៊ីស្រាអែលពាក់ព័ន្ធនឹងប្រល័យពូជសាសន៍នៅហ្គាហ្សាស្អែកនេះ តុលាការយុត្តិធម៌អន្តរជាតិនឹងសម្រេចលើសំណុំរឿងប្រឆាំងអ៊ីស្រាអែលពាក់ព័ន្ធនឹងប្រល័យពូជសាសន៍នៅហ្គាហ្សាស្អែកនេះ

បរទេស៖តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ខ្លួននឹងផ្តល់សេចក្តីសម្រេចដ៏សំខាន់លើសំណុំរឿងរបស់ប្រទេសអាហ្វ្រិកខាងត្បូង ដែលបានប្តឹងប្រឆាំងនឹងប្រទេសអ៊ីស្រាអែលដែលបានគ្រប់គ្រង និងប្រព្រឹត្តិអំពើប្រល័យពូជាសាសន៍នៅតំបន់ហ្កាហ្សា នៅថ្ងៃសុក្រទី២៦ ខែមករាឆ្នាំ ២០២៤ស្អែកនេះ ។

សេចក្តីថ្លែងការណ៍បានសរសេរថា៖ “នៅថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ ២០២៤ តុលាការយុត្តិធម៌អន្តរជាតិនឹងចេញដីការបស់ខ្លួនលើសំណើស្តីអំពីវិធានការបណ្តោះអាសន្នដែលដាក់ជូនដោយប្រទេសអាហ្វ្រិកខាងត្បូងប្រឆាំងនឹងប្រទេសអ៊ីស្រាអែលពាក់ព័ននឹងការអនុវត្តអនុសញ្ញាស្តីពីការទប់ស្កាត់ និងការដាក់ទណ្ឌកម្មនៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៅក្នុងតំបន់ហ្គាហ្សា ស្ទ្រីប ។

សេចក្តីថ្លែងការណ៍ដដែលបន្តថា៖«សវនាការសាធារណៈនឹងប្រព្រឹត្តទៅនៅម៉ោង ១ រសៀល នៅឯវិមានសន្តិភាពនៅទីក្រុងឡាអេ ចៅក្រម Joan E. Donoghue ដែលជាប្រធានតុលាការ នឹងអានដីកាសម្រេចនេះ»។

កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២៣ រដ្ឋាភិបាលអាហ្រ្វិកខាងត្បូងបានយកសំណុំរឿងប្រឆាំងនឹងអ៊ីស្រាអែលទៅដាក់នៅចំពោះមុខតុលាការ ICJ ដោយចោទប្រកាន់ពី “អំពើប្រល័យពូជសាសន៍” នៅក្នុងយុទ្ធនាការយោធារបស់ខ្លួននៅហ្គាហ្សា។

ក្រោយពេលដាក់រួច សវនាការសាធារណៈ របស់តុលាការយុត្តិធម៌អន្តរជាតិ លើសំណើរបស់អាហ្វ្រិកខាងត្បូងត្រូវបានធ្វើឡើងនៅថ្ងៃទី ១១ និង ១២ ខែមករា។

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយកាសែត The Palestine Chronicle កាលពីថ្ងៃចន្ទ លោក Chrispin Phiri អ្នកនាំពាក្យរបស់រដ្ឋមន្តរីក្រសួងយុត្តិធម៌អាហ្វ្រិកខាងត្បូង លោក Ronald Lamola បាននិយាយថា រដ្ឋាភិបាលមានក្តីរំពឹងថា តុលាការនឹងមិនរកឃើញថាមានការសម្លាប់មនុស្សរាប់ម៉ឺននាក់នៅតំបន់ហ្គាហ្សានោះទេ ព្រោះវាមិនមែនជាលក្ខខណ្ឌបន្ទាន់ ដែលតម្រូវឱ្យដោះស្រាយ»។

លោក Phiri បានបន្ថែមថា “យើងសង្ឃឹមថាតុលាការនឹងរក្សានូវអ្វីដែលយើងទាមទារ (រាយបញ្ជី) នៅក្នុងវិធានការបណ្តោះអាសន្នរបស់យើង” ជាពិសេសលក្ខខណ្ឌសម្រាប់បទឈប់បាញ់ និងជំនួយមនុស្សធម៌ត្រូវបានអនុញ្ញាត។

ជុំវិញបញ្ហានេះ កាលពីថ្ងៃទី១១ ខែមករា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់អាហ្រ្វិកខាងត្បូង លោក Lamola បាននិយាយថា ករណីប្រឆាំងនឹងអ៊ីស្រាអែលបង្ហាញដល់ ICJ នូវ “ឱកាសមួយដើម្បីធ្វើសកម្មភាពក្នុងពេលវេលាជាក់ស្តែង ដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍ពីការបន្តនៅក្នុងតំបន់ហ្គាហ្សា”។

យោងតាមក្រសួងសុខាភិបាលរបស់ហ្គាហ្សា ជនជាតិប៉ាឡេស្ទីន ២៥,៧០០ នាក់ត្រូវបានសម្លាប់ និង ៦៣,៧៣០ នាក់បានរងរបួសនៅក្នុងអំពើប្រល័យពូជសាសន៍របស់ប្រទែសអ៊ីស្រាអែលដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សាដែលចាប់ផ្តើមពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣៕

អត្ថបទទាក់ទង