Close

ក្រុម Hamas បញ្ចេញវីដេអូបង្ហាញចំណាប់ខ្មាំង ៣ នាក់

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
ក្រុម Hamas បញ្ចេញវីដេអូបង្ហាញចំណាប់ខ្មាំង ៣ នាក់ ក្រុម Hamas បញ្ចេញវីដេអូបង្ហាញចំណាប់ខ្មាំង ៣ នាក់

បរទេស៖ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ឬហៅថា ក្រុម Hamas កាលពីថ្ងៃអាទិត្យបានបញ្ចេញវីដេអូឃ្លីប បង្ហាញចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល៣នាក់ដែលនៅរស់ នៅក្នុងតបន់ឃុំឃាំងរបស់ខ្លួន នៅតំបន់ហ្គាហ្សា បន្ទាប់ពីត្រូវបានគេនាំទៅកាន់ទីតាំងនេះ ក្នុងអំឡុងការវាយប្រហារថ្ងៃទី៧ ខែតុលា លើប្រទេសអ៊ីស្រាអែល។

នៅក្នុងវីដេអូនោះ គឺមាន ឈ្មោះ Noa Argamani, Yossi Sharabi និង Itay Svirsky ម្នាក់ៗកំណត់អត្តសញ្ញាណខ្លួនឯង ហើយសុំឱ្យរដ្ឋាភិបាលអ៊ីស្រាអែលនាំពួកគេមកផ្ទះវិញ។
ទោះជាយ៉ាងណា វីដេអូរយៈពេល ៣៧ វិនាទី មិនទាន់ត្រូវបានគេ អាចបញ្ជាក់ថាតើវាត្រូវបានថតនៅពេលណានោះទេ។

នៅព្រឹកថ្ងៃច័ន្ទនេះ ក្រុមសហកម្មប្រយុទ្ធ ហាម៉ាស់បាននិយាយថា ខ្លួនបានបាត់បង់ទំនាក់ទំនងជាមួយចំណាប់ខ្មាំងមួយចំនួន ខណៈដែលកងកម្លាំងអ៊ីស្រាអែលបានបាញ់ផ្លោងលើតំបន់ហ្គាហ្សា ដោយកត់សម្គាល់ថាពួកគេប្រហែលជាត្រូវបានសម្លាប់នៅក្នុងព្រឹត្តិការណ៍វាយប្រហារនេះ។

យ៉ាងនេះក្តីមន្ត្រីអ៊ីស្រាអែលបានបដិសេធមិនឆ្លើយតបនឹងការផ្ញើសាររបស់ក្រុមហាម៉ាសលើចំណាប់ខ្មាំង ដោយចាត់ទុកវាជាសង្គ្រាមចិត្តសាស្ត្រ៕

អត្ថបទទាក់ទង